CamNews

រថយន្ត 

បង្ហាញខ្លួន រថយន្ត Mercedes-Benz S63 AMG Coupe ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ទំនើប

រថយន្ត Mercedes-Benz គឺជារថយន្តម៉ាកល្បី ដ៏ប្រណិតនៅលើពិភពលោក ដែលទទួលបានការគាំទ្រ និងពេញនិយម យ៉ាងខ្លាំង ពីបណ្តាប្រទេសជាច្រើននៅលើសកលលោក ដោយសារតែ គ្រប់ម៉ូដែលនៃ រថយន្ត  Mercedes-Benz  ត្រូវបានផលិតឡើងផ្តោតសំខាន់លើគុណភាព  ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង មានរូបរាងស្រស់សង្ហាប្រណិត ទាំងរូបរាងខាងក្នុង និងខាងក្រៅ។

ថ្មីៗ នេះ រថយន្ត Mercedes-Benz បានផលិតចេញ  នូវរថយន្តម៉ូដែលថ្ មី មួយប្រភេទទៀត ដែលមាន ឈ្មោះថា   Mercedes-Benz S63 AMG Coupe ឆ្នាំ២០១៥  ដែលមានរូបរាងស្រស់ស្អាត និង ទាក់ទាញ បំផុត ជាប្រភេទរថយន្តស្ពត បានបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ៥,៥ មានល្បឿនលឿន  អាចបើក បរបានល្បឿន ១៨៩ម៉ាយ/ម៉ោង។ ចំពោះតម្លៃវិញ  ក្រុមហ៊ុនមិនទាន់បង្ហាញ   លក់នៅលើទីផ្សារជាផ្លូវ ការនោះទេ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: car Mercedes-Benz