CamNews

ទូរស័ព្ទ 

ទស្សនាស្មាតហ្វូន Moto X សំបកធ្វើពីឈើ ដ៏ស្អាតអស្ចារ្យ

ដោយគ្រាន់តែចំណាយ ប្រាក់ចំនួន ២៥ ដុល្លារ (សម្រាប់អ្នកនៅអាមេរិច) គឺអ្នកអាចទទួលបាន នូវស្មាតហ្វូន Moto X ដែលមានសំបកផ្នែកខាងក្រោយធ្វើពីឈើ ដែលមានតែមួយគ្មានពីរ មួយ គ្រឿង យ៉ាងស្អាតប្លែកភ្នែក។

សំបកខាងក្រោយនៃ Moto X គឺត្រូវបានធ្វើពីឈើ Walnut ពិតៗ គឺមិនមែនគ្រាន់តែជាផ្នែកជ័រ ដែល គេបិទពីខាងក្រៅនោះទេ។

ជាក់ស្តែង ជម្រើសក្នុងការប្រើប្រាស់ សំបកធ្វើពីឈើនេះ គឺត្រូវបាន Motorola ប្រកាសប្រាប់ឲ្យ ដឹងតាំងពីថ្ងៃដែល Moto X បង្ហាញខ្លួន កាលពីខែសីហា ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែទើបមកដល់ថ្ងៃទី ២១ ខែមករា ម្សិលមិញនេះ ទើបអតិថិជន អាចធ្វើការកុម្មង់ទិញ Moto X សំបកឈើបាន។

នេះពិតជាជម្រើសដ៏អស្ចារ្យ លេចធ្លោជាងគេមួយ ជាពិសេសនៅពេលដែលអ្នក លើកទូរស័ព្ទ ប្រើប្រាស់ នៅខាងក្រៅ ក្នុងពេលដែល មនុស្សរាប់សិបលាននាក់ទៀត កំពុងតែកាន់ក្នុងដៃ នូវ បណ្តាស្មាតហ្វូន iPhone ឬ Galaxy S4 ដែលមើលទៅមិនមានអ្វីខុសប្លែកគ្នា ប៉ុន្មាន ក្រៅ តែពី ពណ៌របស់វានោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: smartphone moto x wood case hightech