CamNews

ថេបប្ល៊ែត 

Surface RT បង្ហាញជាផ្លូវការ តំលៃចាប់ពី $499 សំរាប់ Version 32GB មិនមាន 3G

នៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួន Windows 8 ដែលទើបតែធ្វើឡើងយប់ម្សិលមិញនេះ ក្រុមហ៊ុន
Software Microsoft ក៏ធ្វើការបង្ហាញខ្លួនជាផ្លូវការនូវ Tablet ដំបូងបំផុតរបស់ខ្លួនគឺ Microsoft
Surface។ ដូចដែលបានដឹងរួចមកហើយ Surface មានពីរ Version គឺ RT និង Pro ។ ជាក់
ស្តែងនៅក្នុងព្រឹត្តិការណ៍ Microsoft បានធ្វើការបង្ហាញតែពី Surface RT ប៉ុណ្ណោះ, សំរាប់ Pro
នឹងធ្វើការបង្ហាញនៅពេលក្រោយឆាប់ៗខាងមុខនេះ។

ព័ត៌មានលំអិតមួយចំនួនពី Surface RT ៖

> ខ្នាតប្រវែងៈ 274,5 x 171,9 x 9,4 mm
> ទម្ងន់: 680 g
> អេក្រង់: 10,6" ClearType HD, កំរិតពន្លឺ 1366 x 768 px (16:9)
> CPU: NVIDIA Tegra 3 Quad Core, RAM: 2 GB
> មេម៉ូរីក្នុង: 32/64 GB
> Connector: Wi-Fi 802.11 a/b/g/n ជាមួយបច្ចេកវិទ្យាអង់តែង Mimo, Bluetooth 4.0
> Camera: 2 camera 720p HD LifeCams ទាំងខាងមុខ និងខាងក្រោយ
> Sound: 2 mic, Speaker Stereo
> រន្ធ USB 2.0, រន្ធដោតកាត microSDXC, jack ដោតកាស, រន្ធ HDMI, រន្ធភា្ជប់ជាមួយ Touch
   Cover
> Sensor: light sensor, ស្ទង់ល្បឿន, ស្ទង់ផ្ទៃក្រឡា, ត្រីវិស័យ
> ថ្ម: 31,5 Wh
> ប្រព័ន្ធប្រតិបត្តិការ: Windows RT
> Software ភ្ជាប់មកជាមួយមាន: Microsoft Office Home & Student 2013 RT Preview (រួមមាន
   Word, Excel, PowerPoint និង OneNote), Windows Mail & Messaging, SkyDrive, Internet
   Explorer 10, Bing, Xbox Music, Video និង Games (អាចដោនឡូត Application ផ្សេងទៀតពី
   Windows Store)

អ្នកអាចធ្វើការកុម្មង់ទិញចាប់ពីពេលឥឡូវនេះ ហើយអាចទទួលបានរបស់ក្នុងរយះពេលចន្លោះពី
មួយសប្តាហ៍ ដល់បីសប្តាហ៍។ តំលៃលក់គឺមានដូចខាងក្រោមនេះ៖

> 499 USD សំរាប់ Version 32 GB មិនមាន Touch Cover
> 599 USD សំរាប់ Version 32 GB មាន Touch Cover ពណ៌ខ្មៅ
> 699 USD សំរាប់ Version 64 GB មាន Touch Cover ពណ៌ខ្មៅ
> 618,99 USD សំរាប់ Version 32 GB មាន Touch Cover ជ្រើសរើសពណ៌តាមចិត្ត
> 628,99 USD សំរាប់ Version 32 GB មាន Type Cover

*Touch Cover មានពណ៌ច្រើនផ្សេងទៀតដូចជា ពណ៌ស ទឹកក្រូច ខៀវ ផ្កាឈូក តំលៃលក់រាយគឺ
119,99 USD។ ក្រៅពីនេះ អ្នកអាចជ្រើសរើស Type Cover ក្នុងតំលៃ 129,99 USD។ ព័ត៌មានបន្ថែម
ស្តីពី Surface អ្នកអាចចូលទស្សនាក្នុង Microsoft Store

ដោយ៖ សិលា
ប្រភព៖ tte


Tags: Surface RT tablet microsoft new product hightech