CamNews

ទូរស័ព្ទ 

Nokia Lumia 1020 បង្ហាញខ្លួនជាផ្លូវការ: អេក្រង់ 4"5, កាមេរ៉ា 41MP, អំពូល flash xenon (Video inside)

បន្ទាប់ពីមានព័ត៌មានជាច្រើន ស្ទើរតែរាប់មិនអស់ ទីបំផុត Nokia ក៏បានបង្ហាញណែនាំជាផ្លូវការ
ស្មាតហ្វូន Lumia 1020 នៅឯព្រឹត្តិការណ៍ដែលប្រព្រឹត្តិនៅទីក្រុង New York។ Lumia 1020 ជា
ផ្លូវការ មិនមែនអ្វីខុសប្លែកពីបណ្តារូបភាពចចាមអារាម ដែលយើងធ្លាប់បានឃើញ កាលពីពេល
ថ្មីៗនោះទេ។ មិនមានពណ៌សំបូរបែបដូចនឹង Lumia 920 ស្មាតហ្វូន Lumia 1020 ដាក់លក់ជា
មួយពណ៌តែបីប៉ុណ្ណោះគឺ ពណ៌លឿង ស និងខ្មៅ។

ភាពលេចធ្លោបំផុត​នៅលើស្មាតហ្វូននេះ គឺកាមេរ៉ាទំហំធំ 41 megapixe រួមជាមួយអំពូល flash
xenon។ ចង្កោម Lens នៅលើ Lumia 1020 មានដល់ទៅ 6 Lens Zeiss, Feature ការពារភាព
ញ័រ សមត្ថភាព zoom  6x នៅ 720p, រួមជាមួយ Application ថតរូប Nokia Pro Cam។ ស្មាតហ្វូន
នេះនឹងដាក់លក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ខាងមុខនេះ ក្នុងតំលៃ ៣០០ ដុល្លារ ដោយមានភ្ជាប់
ជាមួយកិច្ចសន្យា។

លក្ខណៈពិសេសៗមួយចំនួនរបស់ Lumia 1020 ៖

  • អេក្រង់ PureMotion HD+ AMOLED 4,5" កំរិតពន្លឺ 1280 x 768 pixel
  • កញ្ចក់ដ៏រឹងមាំ Gorilla Glass 3
  • RAM 2GB
  • មេម៉ូរីក្នុង 32GB (free 7GB SkyDrive)
  • CPU Qualcomm Snapdragon S4 1.5GHz Dual Core
  • Camera ក្រោយ 41MP
  • Camera មុខ 1.2MP មុំទូលាយ
  • អំពូល flash xenon សំរាប់ថតរូប, flash LED សំរាប់ថតវីដេអូ
  • Windows Phone 8
  • ថ្ម 2000mAh
  • កម្រាស់ 10,4mm
  • ទម្ងន់ 158g

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Nokia Lumia 1020 screen 4 "5 41MP camera smarphone hightech