CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជឿទេ? Facebook អាចស្មានដឹងថា ពេលណាអ្នករៀបចំ ប្តូរទំនាក់ទំនងដាក់ទៅជា "In a relationship"

កាលពីពេលថ្មីនេះ Facebook បានបញ្ចេញជាយោបល់ឲ្យដឹងថា ក្រុមហ៊ុន អាចដឹងថាពេលណា មនុស្សពីរនាក់ រៀបចំប្តូរទំនាក់ទំនងទៅជាកំពុងស្ថិតនៅ "In a relationship" នៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន។ ក្នុងនោះក្នុងរង្វង់រយះពេល ១០០ថ្ងៃ មុនពេលមនុស្សពីរនាក់នោះ ចាប់ផ្តើម បង្ហាញបញ្ចេញនូវ ទំនាក់ទំនងពួកគេជាផ្លូវការ Facebook បានកត់សម្គាល់ឃើញ នូវការ កើនឡើងតិចតួច ប៉ុន្តែស្ថិតស្ថេរ ស្តីពីបរិមាណនៃការ Post ផ្សេងៗនៅលើ timeline រវាងគ្នា និងគ្នា។ រហូតដល់ថ្ងៃប្តូរ "Relationship" ជាផ្លូវការ (ត្រូវបាន Facebok ហៅថា "day 0"), បរិមាណនៃការ Post ផ្សេងៗ ចាប់ផ្តើមមានការថយចុះ ជាបណ្តើរៗ។ ផ្អែកតាមទិន្នន័យនេះ Facebook អាចស្មាន ដឹងបានថា ពេលណារូបអ្នក និងមិត្តប្រុស ឬមិត្តស្រី របស់អ្នក ប្តូរទំនាក់ទំនងទៅដាក់ជា "In a relationship" ពិតជាគួរឲ្យចាប់អារម្មណ៍គួរសមដែរ មានទេ?



ក្រុមហ៊ុនបានបន្តឲ្យដឹងទៀតថា បរិមាណការ Post ខ្ពស់បំផុតគឺមានចំនួនប្រហែលតែ ១.៦៧ post ក្នុងមួយថ្ងៃ ក្នុងរយះពេល ១២ថ្ងៃ មុននឹងដៃគូទាំងពីរ ប្រកាសជាសាធារណៈលើហ្វេសប៊ុក និង មានបរិមាណទាបបំផុត គឺ ១,៥៣ ការ Post ក្នុងមួយថ្ងៃ ក្នុងកំឡុងពេល ៨៥ថ្ងៃ បន្ទាប់ពីដាក់ Ïn a relationship" ។

ក្រៅពីនេះ ការស្រាវជ្រាវរបស់ Facebook ក៏បានបង្ហាញឲ្យឃើញថា បណ្តាអ្នកដែលបានមាន "In a relationship" ហើយ គឺមានអារម្មណ៍ល្អជាង កាលពីពួកគេ នៅជា "Single"។ 

នៅក្នុងថ្ងៃ Valentine ម្សិលមិញនេះដែរ បណ្តាញទំនាក់ទំនងសង្គម Twitter ក៏បានឲ្យដឹងថា អ្នក ប្រើប្រាស់ជនជាតិ អ៊ីស្រាអែល បាននិយាយ "I love you" ច្រើនជាងគេ នៅលើបណ្តាញសង្គម មួយនេះ និងបន្តបន្ទាប់មកគឺជាស៊ុយអ៊ែត, ន័រវែស, អេស្ប៉ាញ និងប្រទេសហុងគ្រី

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- រូបភាព iPhone 6 បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ជារូបភាព ក្លែងក្លាយទេ
- Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗទៅលើ Galaxy S4 (Video inside)

- Nokia បានប្តូរពណ៌ Cover និងរូបភាព​ Profile នៅលើហ្វេសប៊ុក ទៅជាពណ៌បៃតងខ្ចី បង្កឲ្យមាន ការភ្ញាក់ផ្អើល តើចង់ផ្តោតទៅលើអ្វីទៅ?

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Facebook in a relationship Social Network Hightech