CamNews

ព័ត៌មានបច្ចេកវិទ្យា 

Android 5.0 នឹងបង្ហាញខ្លួននៅខែ តុលា, Support ល្អជាមួយ បណ្តាម៉ូដែលស៊េរីចាស់

បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា PhoneArena, Android 4.3 ត្រូវបានគេសន្និដ្ឋាន ដែល
នឹងបង្ហាញខ្លួននៅលើ Galaxy S4 Google Edition និង HTC One Google Edition (ក្នុងខែមិថុនា
នេះ) នឹងស្ថិតស្ថេរនៅលើទីផ្សារតែក្នុងរយះពេល ៣ខែ មុនពេលដែល Android 5.0 ត្រូងបាន
បង្ហាញខ្លួនជាផ្លូវការ។ ពេលវេលា Android 5.0 បង្ហាញខ្លួន គឺវាក្បែរនឹងពេលវេលាដែលក្រុម
ហ៊ុន Motorola បង្ហាញនូវបណ្តាផលិតផលថ្មីរបស់ខ្លួន ក្រោមការសហការជាមួយ Google
ចន្លោះពីខែសីហា ដល់ ខែខែតុលា។

ដូច្នេះ Android 5.0 នឹងមានអ្វីថ្មី? បើតាមព័ត៌មានចចាមអារាម កាលពីថ្ងៃម្សិលមិញ (១៣/៦) បាន
ឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Mobile របស់ Google នឹងត្រូវបានអាប់ឌេត ( Update) ដើម្បីឲ្យមាន
ដំណើរការល្អ សូម្បីតែប្រើនៅលើបណ្តាឧបករណ៍ Mobile ដែលមាន RAM 512MB។

នេះគឺជាការបោះជំហានទៅមុខ គួរឲ្យសរសើរមួយ ព្រោះថាសំរាប់ពេលកន្លងទៅថ្មីៗនេះ បណ្តា
ក្រុមហ៊ុនផលិត បានជ្រើសរើសតែ បណ្តាម៉ូដែលស៊េរីខ្ពស់ៗប៉ុណ្ណោះ​ ក្នុងការ Update Android៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Android 5.0 good support hightech