CamNews

កំសាន្ត 

តុក្កតាខ្មោចនៅក្នុងរឿង " The Conjuring " នឹងក្លាយជារឿង តវគ្គដ៏រន្ធត់

កាលពីប៉ុន្មានខែមុន យើងបានទទួលដំណឹងថា រឿងខ្មោច " The Conjuring " នឹងមានវគ្គបន្ត ទៀតដែរវា នឹងបង្វែរពីផ្ទះដែលមាន ខ្មោចច្រើននោះ មកផ្តោតលើ តុក្កតាខ្មោច ដែលមានឈ្មោះ ថា " Anabelle " ម្តង ។



តែយើងបានលឺថា ការថតក៏បានផ្អាកសិន ដោយសារតែមាន បញ្ហារវាងផលិតកម្ម ដែលបាន ចូលរួម ។ តែទោះជាយ៉ាងណាក្តី ការថតរឿងនេះ មិនបានផ្អាកឬ លុបចោលនោះទេ ដោយថ្ងៃ នេះយើងបានដឹង រួចមកហើយថា រឿងតនោះ មានចំណងជើងថា " Anabelle " ដែលវាគឺជា ឈ្មោះរបស់ តុក្កតា ខ្មោចនៅក្នុងទូរកញ្ចក់ ដែលគ្រួសារគ្រូចាប់ខ្មោច នោះបានរក្សាទុក ។ រឿង នេះត្រូវបានដាក់គំរោង ថានឹងបញ្ចាំងនៅថ្ងៃទី ៣ តុលា ២០១៤ នេះហើយ ។



គួរបញ្ជាក់ផងដែរថា " The Conjuring " កាលពីឆ្នាំមុន បានរកប្រាក់ចំណូល បានរហូតដល់ទៅ ច្រើនជាង ៣០០ លានដុល្លារឯណោះ ហើយឥលូវនេះ ទស្សនិកជនសង្ឃឹមថា " Anabelle " នឹង មិនធ្វើអោយ ពួកគាត់អស់សង្ឃឹមឡើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ screenrant 


Tags: movie the conjuring anabelle horror