CamNews

ទូរស័ព្ទ 

Galaxy Note II ស៊ីមពីរ មានលក់នៅលើ ទីផ្សារប្រទេសកម្ពុជាហើយ

Samsung Galaxy Note II ដែលជាកំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Samsung ដែលមាន
អេក្រង់ធំជាងគេនោះ ពេលនេះគឺមានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ ជា
មួយនឹងតំលៃមួយខ្ពស់គឺ​ USD$ 868 នេះបើតាមតារាងតំលៃលក់នៅលើគេហទំព័រលក់ទូរ
ស័ព្ទដៃទំនើប នីកា នៅព្រឹកថ្ងៃទី19/12 នេះ។

Galaxy Note II ស៊ីមពីរបំពាក់នូវអេក្រង់ Super AMOLED 5,5 inch, chip Exynos 4x មានល្បឿន
1,6 GHz ដែលផលិតដោយ Samsung, RAM 2 GB, camera 8 megapixel និងប៊ិច S-Pen បច្ចេក
វិទ្យារបស Wacom។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍គឺ Note II Version ស៊ីមពីរនេះ ប្រើប្រាស់ស៊ីម
ពីរផ្សេងគ្នា ស៊ីមមួយជាប្រភេទស៊ីមធម្មតា ហើយមួយទៀតជាប្រភេទ microsim ។ ស្មាតហ្វូននេះ
Support ហ្រ្វេកង់ GSM 850/900/1. 800/1.900 និង WCDMA 850/900/1.900/2.100 MHz៕

ដោយ៖ សិលា
រូបភាព៖ nika phone shop


Tags: galaxy note ii available in Cambodia smartphone samsung hightech