CamNews

ប្លែកៗ 

ប៊ិះស្លាប់ ព្រោះចង់ធ្វើឲ្យមិត្តស្រី "ភ្ញាក់ផ្អើល"

Hu Seng មកពីទីក្រុង Chongqingនៅភាគខាងត្បូងប្រទេសចិន បានបង្កើតនូវ"ល្បែង"
ភ្ញាក់ផ្អើលមួយ
ដោយចូលទៅក្នុងឡាំងធំមួយ ហើយពឹងមិត្តភក្តិរបស់ខ្លួនបិទស្គុតឲ្យជិត
និងឲ្យលុយដល់
ក្រុមហ៊ុនបញ្ញើរហ័សមួយ ដើម្បីដឹកបញ្ជូនឡាំងនេះទៅផ្ទះមិត្តស្រី Li
Wang របស់ខ្លួន។

ក្នុងនោះមិត្តភក្តិម្នាក់ទៀត នឹងរង់ចាំរួចជាស្រេចនៅខាងមុខខ្លោងទ្វារផ្ទះរបស់ Li Wang ដើម្បី
ថតផ្តិតយករូបភាពភ្ញាក់ផ្អើលរបស់នាងជាសង្សារ ពេលដែលមិត្តប្រុសរបស់ខ្លួនលោតចេញពី
ឡាំងកាដូនេះ។
Seng ចូលក្នុងឡាំងធ្វើជាកាដូ ឲ្យមិត្តស្រីភ្ញាក់ផ្អើល
ជាក់ស្តែងល្បែងដែលគិតថាសប្បាយនេះ បានក្លាយជាកំហុសមួយយ៉ាងធំ ពេលដែលការបញ្ជូន
ឥវ៉ាន់ត្រូវបានពន្យារពេល។ ការដែលច្រឡំអាសយដ្ឋាន បានធ្វើឲ្យ Seng ត្រូវស្ថិតនៅក្នុងឡាំងបិទ
ជិតអស់រយះពេល 3ម៉ោងជំនួសឲ្យ 30នាទីតាមផែនការដែលបានគ្រោងទុក។

បញ្ញើរហ័សបានមកដល់ផ្ទះមិត្តស្រីរបស់ Seng
នៅខាងក្នុងប្រអប់ឡាំងនោះមានខ្យល់ដកដង្ហើមតិចបំផុត ហើយឡាំងនោះមានកំរាស់ក្រាស់ថែម
ទៀតដែលធ្វើឲ្យ Seng មិនអាចចាក់ទម្លុះឡាំងដើម្បីឲ្យមានខ្យល់ចូលដកដង្ហើមបាន។ ពេលបើក
ឡាំងឡើង Seng បានសន្លប់បាត់ស្មារតី ហើយត្រូវបានធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ។
ពេលដឹងខ្លួនឡើងវិញ Seng បានទទួលស្គាល់ថា: "ខ្ញុំនឹកស្មានមិនដល់ថា រឿងនេះប្រើរយះពេល
យូរដល់ម្លឹង។ ខ្ញុំបានខំប្រឹងចាក់ទម្លុះឲ្យមានរន្ធ ដើម្បីឲ្យមានខ្យល់ចូល តែឡាំងនោះវាក្រាស់ពេក
ហើយខ្ញុំមិនចង់ធ្វើឲ្យខូចផែនការធ្វើឲ្យមិត្តស្រីភ្ញាក់ផ្អើល ទើបខ្ញុំមិនស្រែកឲ្យគេជួយ"។
 
ក្រោយពីហេតុការណ៍កើតឡើងហើយ អ្នកតំណាងរបស់ក្រុមហ៊ុនបញ្ញើរហ័សនេះបានធ្វើការកំនត់
ថា: "បើសិនជាគាត់និយាយឲ្យយើងដឹងពីផែនការនេះ ពួកខ្ញុំមិនទទួលផ្ញើឡើយ។ បើពួកខ្ញុំទទួលការ
ផ្ញើនេះ ក៏ពួកខ្ញុំនឹងដាក់គាត់នៅក្នុងឡាំងពិសេសមួយ ដែលមានខ្យល់ចេញចូល អាចដកដង្ហើមបាន
ធម្មតាដែរ"៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: Almost died surprice with girlfriend Hu Seng unbelievable strange