CamNews

ទូរស័ព្ទ 

Lumia 920 លក់អស់ក្នុងរយះពេល 30 នាទី

ក្រោយពេលបង្ហាញខ្លួនតែក្នុងរយះពេល 30នាទី ស្មាតហ្វូន Lumia 920 ទាំងអស់ដែល
ត្រូវបានចែកចាយដោយ China Mobile គឺត្រូវបានលក់អស់នៅក្នុងប្រទេសចិននេះ។

តាមប្រភពព័ត៌មានមិនផ្លូវការមួយពីប្រទេសចិនបានឲ្យដឹងថា Version Lumia 920 នៅចិនអាច
នឹងត្រូវបានបំពាក់នូវ Chip Quad Core Snapdragon S4 Pro។ ឧបករណ៍នានារបស់ Lumia
920 ត្រូវបានលេចចេញជាច្រើននៅលើគេហទំព័រលក់អនឡាញ Amazon។ អ្នកតំណាងរបស់
Nokia បានឲ្យដឹងថា ពួកគេនឹងដាក់លក់ស្មាតហ្វូនថ្មីនេះនៅលើគេហទំព័រលក់អនឡាញនេះ
ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ Version ដែលដាក់លក់នៅលើ Amazon នឹងមាន Chip
Dual Core Snapdragon S4 ធម្មតាជាមួយល្បឿន 1,5 GHz ប៉ុណ្ណោះ។

Version Lumia 920 ដែលបានដាក់លក់នៅប្រទេសចិនមានតំលៃ 578 USD ដែលជាតំលៃមួយ
សមរម្យសំរាប់ស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone 8 ស៊េរីថ្មីៗក្នុងពេល
បច្ចុប្បន្ននេះ។ ព័ត៌មានលំអិតពីរូបសណ្ឋាន Hardware និងរូបរាងរបស់ Lumia 920 នៅប្រទេស
នឹងធ្វើការបង្ហាញឲ្យដឹងក្នុងរយះពេលឆាប់ៗខាងមុខនេះ៕


ខ្សែវីដេអូផ្សាយពាណិជ្ជកម្ម Windows Phone 8 របស់ Microsoft ដើម្បីរៀបចំបង្ហាញខ្លួនផលិតផលថ្មី

 ដោយ៖ សិលា
ប្រភព៖ k14


Tags: Lumia 920 Nokia smartphone china mobile hightech