CamNews

ទូរស័ព្ទ 

Oppo ជិតធ្វើការបង្ហាញណែនាំ Phablet សំបកអាលុយមីញ៉ូម កាមេរ៉ាបង្វិលបាន ស្អាតប្លែកភ្នែក

N3 ត្រូវបានគេឲ្យដឹងថា គឺជាម៉ូដែលបន្ទាប់របស់គំរូ Phablet Android អេក្រង់ 6 inch Full HD Oppo N1 ដែលនឹងត្រូវបង្ហាញណែនាំខ្លួននៅក្នុងព្រឹត្តិការណ៍ ដែលប្រារព្ធធ្វើឡើងនៅប្រទេសចិន នៅចុង ខែតុលា ខាងមុខនេះ។

ជាក់ស្តែងគេហទំព័រ GSM Arena បានធ្វើការបង្ហោះនៅលើអ៊ីនធឺណេត នូវរូបភាពមួយចំនួន ដែល ត្រូវបានពួកគេឲ្យដឹងថា វាគឺជាស្មាតហ្វូនដែលជិតបង្ហាញខ្លួន Oppo N3។ ចំនុចដែលគួរឲ្យចាប់ អារម្មណ៍នោះ គឺការរចនាម៉ូតរបស់ N3 មានលក្ខខណ្ឌប្លែកភ្នែកគួរសម បើទោះជានៅតែបំពាក់នូវ ប្រព័ន្ធកាមេរ៉ាអាចបង្វិលបាន ពីផ្នែកខាងក្រោយ មកផ្នែកខាងមុខ ដែលប្រែក្លាយពីកាមេរ៉ាក្រោយ មកជាកាមេរ៉ាថតរូបខាងមុខ នៅពេលដែលអ្នកប្រើប្រាស់ត្រូវការដូចជា N1 ដែរ។

ដោយសារតែទំហំចង្កោមកាមេរ៉ារាងធំបន្តិច ដូច្នេះធ្វើឲ្យការរចនាម៉ូតនៅត្រង់នេះ រាងធំបន្តិចបើ ប្រៀបជាមួយនឹងផ្នែកដែលនៅសល់ផ្សេងទៀត ប៉ុន្តែបំពេញមកវិញ Oppo ប្រហែលជានឹងអាច បំពាក់នូវ ឧបករណ៏បំពងសម្លេង (Stereo Speaker) ធំពីរ នៅត្រង់នេះ។

រូបភាពស្តីពី N3 ដែល GSM Arena បានផ្កត់ផ្គង់មក បានឲ្យឃើញថា ស្មាតហ្វូនរបស់ Oppo មាន សំបកមិនអាចដោះបាន ធ្វើពីអាលុយមីញ៉ូម មានកម្រាស់ស្តើង បើទោះជាត្រង់ផ្នែកកាមេរ៉ាមានរាង ធំបន្តិច។ និយាយពីលក្ខណៈសម្បត្តិរបស់គំរូស្មាតហ្វូននេះវិញ បច្ចុប្បន្ននៅមិនទាន់លេចចេញនូវ ព័ត៌មានច្រើននោះទេ ប៉ុន្តែវាត្រូវបានគេប៉ាន់ស្មានថា នឹងជាម៉ូដែលធ្វើឲ្យប្រសើរឡើង (Update) ពី Find 7 ជាមួយនឹងកំរិតរីសូលុយហ្សិន 2K CPU, Multi-core Snapdragon។​

យ៉ាងណាមិញរូបភាពដែល Gsmarena បានផ្គត់ផ្គង់មកខាងលើនេះ គ្រាន់តែជារូបភាពចចាមអារាម គឺនៅមិនទាន់ត្រូវបានខាងក្រុមហ៊ុន បញ្ជាក់ជាផ្លូវការនៅឡើយទេ។ យើងអាចដឹងថា វាពិតជាត្រឹម ត្រូវដែរឬអត់នោះ យើងនឹងដឹងច្បាស់នៅពេលដែល Oppo N3 បង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែតុលា ខាងមុខនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena, tinhte, vexpress


Tags: Oppo N3 phablet cover aluminum rotating camera Hightech