CamNews

មិនគួរឲ្យជឿ 

អាយុ ៦០ឆ្នាំហើយនៅតែរាំ"អោបបង្គោល" បានយ៉ាងស្ទាត់ជំនាញ

ស្ត្រីឈ្មោះ Sun Fengqin អាយុ ៦០ឆ្នាំរស់នៅក្នុងក្រុង Nanjing នៃខេត្ត Jiangsu ក្នុង
ប្រទេសចិន មានឈ្មោះល្បីជាមួយនឹងទេពកោសល្យផ្នែករាំរបាំអោបបង្គោលយ៉ាងស្ទាត់
ជំនាញ។ ថ្វីត្បិតតែគាត់មានអាយុច្រើនក៏ដោយ ប៉ុន្តែបច្ចុប្បន្នគាត់កំពុងតែធ្វើជាគ្រូបង្វឹក
ផ្នែករំបាំរាំអោបបង្គោលនៅឯសាលារបាំ
Xin Jie Kou ។

មកដល់សាលារៀនរាំរបាំនេះ ម្នាក់ៗសុទ្ធតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញគ្រូ
បង្វឹករបាំរាំអោបសរសរគឺជាស្រ្តីម្នាក់ដែលមានអាយុ ៦០ ឆ្នាំទៅហើយ ដែលផ្ទុយស្រឡះនឹងសា
លាផ្សេងៗដែលមានគ្រូវ័យក្មេងនោះ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងស្លៀកពាក់នូវសំលៀកបំពាក់
តឹងចង្អៀត ខោខ្លី និងស្បែកជើងកែងចោត និងសំដែងឈុតឆាករាំបានយ៉ាងស្ទាត់ជំនាញបំផុត។

ទន្ទឹមនឹងនោះ ថ្វីត្បិតតែមានអាយុច្រើនក៏ពិតមែន ប៉ុន្តែស្ត្រី Fengqin នៅតែមានរាងយ៉ាងស្រស់
ស្អាតទៀតផង។




ក្បាច់រាំដ៏ប៉ិនប្រសប់ជាមួយឈុតសំលៀកបំពាក់តឹងចង្អៀតនិងស្បែងជើងកែងចោត



ស្ត្រី Fengqin  កំពុងបង្ហាត់កូនសិស្ស


ពិតជាមិនគួរអោយជឿសោះថាគាត់មានអាយុ ៦០ ឆ្នាំ ។


                                                                   ប្រភព៖ Mask
                                                                ដោយ៖ រដ្ឋា

Tags: Video Shen Ting Sun Fengqin Charley Crystal Pole Dancing Pole Dancing Exercise