CamNews

កីឡាអន្តរជាតិ 

កីឡាករ Man Utd ជិះសុទ្ធតែឡាន ស៊េរីទំនើបមកហ្វឹកហាត់ ត្រៀមជួប Stoke ថ្ងៃសៅរ៍

(មេនឆេស្ទើ)៖ កីឡាករក្លឹបបិសាចក្រហម Manchester United សុទ្ធតែបញ្ចេញរថយន្តស៊េរីទំនើបជិះមកហ្វឹកហាត់ នៅទីលាន Carrington យប់មិញនេះ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះ Stoke City នាថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥ ចុងសប្តាហ៍នេះនៅ Premier League ។

តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា ការហ្វឹកហាត់នោះដែរ អាចជា១ប្រកួតចុងក្រោយរបស់គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ប្រសិនបើ Man Utd បន្តចាញ់ទៀតនោះ ដែលនឹងចាប់ផ្តើមនាម៉ោង ១៩៖៤៩នាទី ក្បាលព្រលប់ថ្ងៃសៅរ៍ ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ត Mercedes G-Class តម្លៃ £87,795 របស់ Memphis Depay

រថយន្ត Bentley របស់ខ្សែការពារ Chris Smalling

រថយន្ត Mercedes របស់ខ្សែមប្រើប្រយុទ្ធ Fellaini

រថយន្ត Audi Quattro របស់ខ្សែបម្រើ Daley Blind

រថយន្ត Bentley របស់ខ្សែបម្រើស្លាប Ashley Young

រថយន្ត Range Roverfinch របស់ប្រធានក្រុម Wayne Rooney

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona