CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញ រូបថតអេក្រង់ iOS 8 នៅលើ iPhone 6

សម្រាប់ពេលបច្ចុប្បន្ននេះ អេក្រង់ទំហំ 4 inch របស់ iPhone បានបង្ហាញ icon ចំនួន៦ជួរឈរ App និងបង្ហាញ 4 icon ក្នុងមួយជួរដេកៗ (4x6)។ ជាក់ស្តែង screenshot ថ្មីមួយបានបង្ហាញឲ្យឃើញថា ទូរស័ព្ទអាចអនុញ្ញាតបង្ហាញបានមួយជួរដេកៗ មានដល់ 5 icon App និងមានជួរឈរដល់ទៅ 7 ជួរ (5x7)។ រឿងនេះមានន័យថា iPhone ជំនាន់ថ្មីរបស់ Apple លទ្ធភាពច្រើន នឹងមានអេក្រង់ធំទូលាយ ជាងមុន។

រូបភាពអេក្រង់ ដែលត្រូវបានគេចាត់ទុកថាជា iOS 8 នៅលើ iPhone 6

ទន្ទឹមនឹងនោះ រូបភាពក៏មានកំរិតរីសូលុយហ្សិនដល់ 1.600 x 966 pixel ខុសឆ្ងាយពី iPhone 5S (1.136 x 640 pixel) ឬ iPad Air (2.048 x 1.536 pixel)។ បើសិនជាគិតនៅលើឧបករណ៍ដែលមានទំហំ4,7 inch, អេក្រង់នេះនឹងមានកំរិតដង់ស៊ីតេភិចសហ្សែល 400 pixels/ inch និង 16:10 ជំនួសឲ្យ 16:9 ដែលធ្លាប់ បានជួប។

បន្ថែមពីលើនេះ ស្ទីលរចនាម៉ូត និងទីតាំងរបស់បណ្តា Application នៅតែដូចគ្នាទៅនឹងអេក្រង់ Home របស់ iPhone 5S។ ដោយសារតែចំនួន App មានច្រើនជាងមុន អ្នកមើលនឹងឃើញមានបន្ថែមនូវបណ្តា Software មួយចំនួនដូចជា iWork, iLife... និង App ថ្មីស្រឡាងមួយចំនួនទៀតដូចជា Healthbook, CarPlay។

ជាពិសេស ការលេចចេញនៃ App Watch Utility បានធ្វើឲ្យមនុស្សជាច្រើនជឿជាក់ថា Apple នឹងធ្វើការ បង្ហាញណែនាំនាឡិកា iWatch ក្នុងពេលឆាប់ៗនេះ ជាមួយនឹងសមត្ថភាពក្នុងការ ធ្វើសមកាលកម្ម ទិន្នន័យជាមួយ iPhone 6 តាមរយះ Watch Utility៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Screenshot iOS 8 iPhone 6 Smartphone Apple hightech