CamNews

ប្លែកៗ 

រកឃើញកំណប់មាសមួយតម្លឹង ក្រោមបាតសមុទ្រ តម្លៃបីសែនដុល្លារ(វីដេអូ)

គ្រួសារជនជាតិអាមេរិកមួយដែលមានអាជីពប្រមាញ់កំណប់ ទើបបានប្រទះឃើញមាសចំនួន
មួយតម្លឹង មានតម្លៃ  ៣០០,០០០  ដុល្លារអាមេរិក   ក្នុងសាកសពកប៉ាល់លិចនៅលំហសមុទ្រ
Florida ។

Hillary Schmitt និងគ្រួសារបានរកឃើញមាស តម្លៃ ៣០០,០០០ដុល្លារ នៅបាតសមុទ្រ

ទំព័រ Telegraph បានឱ្យដឹងថា ប្ដីប្រពន្ធ Rick និង Lisa Schmitt រួមនឹងកូនៗគឺ Hillary និង Eric
បានរកឃើញខ្សែ.ក មាសជាច្រើនដែលមានអាយុកាល ៣០០ឆ្នាំ និងកាក់មាសចំនួន ៥ នៅក្នុង
គំនរបាក់បែករបស់កប៉ាល់ចម្បាំងរបស់ អេស្ប៉ាញ។

បណ្ដាកប៉ាល់នេះ  បានលិចដោយសារតែព្យុះនៅលំហសមុទ្រ  Florida  កាលពីខែ កក្កដា ឆ្នាំ
១៧១៥ ពេលកំពុងធ្វើដំណើរពី Havana របស់ Cuba ទៅកាន់ អេស្ប៉ាញ។ កាលពីឆ្នាំ ២០១០ ក្រុមហ៊ុនគ្រឿងអលង្ការមួយមានឈ្មោះ1715 Fleet - Queens Jewels LLC បានទិញយកសាក
សពកប៉ាល់នានាដែលបានលិច  ហើយបានអនុញ្ញាតឱ្យមនុស្សជាច្រើន  ក្នុងនោះមានគ្រួសារ
Schmitt ស្វែងរកកំណប់ទ្រព្យ។

ជាច្រើនឆ្នាំមកនេះ គ្រួសារ Schmitt ដែលរស់នៅក្នុងក្រុង Sanford រដ្ឋ Florida បានតាមប្រមាញ់
កំណប់ដោយក្ដីសង្ឃឹមបំផុត។ ពួកគេដំណើរការក្រុមហ៊ុនស្រង់យកជ័យភ័ណ្ឌមួយ មានឈ្មោះ
ថា Booty Salvage ហើយទ្រព្យដែលពួកគេរកបាននេះ មានតម្លៃខ្ពស់ជាងគេ ក្នុងចំណោមរបស់
ដែលធ្លាប់រកបានពីមុនមក។

គួររំឭកថា កាលពីឆ្នាំ ២០០២ Eric Schmitt ធ្លាប់បានរកឃើញថាសប្រាក់មួយ ដែលមានតម្លៃ
ប្រហែល ២៥,០០០ដុល្លារ ដែលកាលណោះគាត់កំពុងរៀននៅមធ្យមសិក្សា។


យោងតាមច្បាប់របស់អាមេរិក និងរដ្ឋ Florida ចំនួនមាសមួយតម្លឹងខាងលើនឹងត្រូវបានដាក់ឱ្យ
នៅក្រោមការត្រួតពិនិត្យរបស់តុលាការ Florida ខាងត្បូង។ រដ្ឋ Florida មានសិទ្ធិរក្សាមាន ២០%
ដើម្បីដាក់តាំងពិពណ៌ក្នុងសារមន្ទីរ។ ចំណែកចំនួនដែលនៅសល់គឺត្រូវចែកស្មើទៅឱ្យគ្រួសារ
Schmitt  និងក្រុមហ៊ុន 1715 Fleet - Queens Jewels LLC ។

ខាងក្រោមជាវីដេអូ បង្ហាញអំពីមាសដែលគ្រួសារ Eric Schmitt បានរកឃើញ ៖

 


ដោយ ៖ តារា
ប្រភព ៖ telegraph


Tags: Florida​ $300000 gold Rick Lisa Schmitt sunken treasure Hillary Eric Booty Salvage