CamNews

ថេបប្ល៊ែត 

Toshiba បានបង្ហាញ tablet អេក្រង់ 13,3"

ថ្មីៗនេះ Toshiba បានបង្ហាញ tablet ថ្មីដែលមានទំហំអេក្រង់ 13,3" និងប្រើប្រព័ន្ធដំណើរការ
Android 4.0 ក្នុងតាំងពិព័ណ៌ Toshiba World 2012 នៅប្រទេសអាឡឹម៉ង់។ ចំណុចគួរឲ្យ​ចាប់​
អារម្មណ៍ជាងគេរបស់ម៉ូដែលនេះ នោះគឺអេក្រង់មានទំហំធំឡើងដល់ 13,3" ដែលក្នុង​ពេល
នេះ tablet Android នៅលើទីផ្សារបច្ចុប្បន្ន គឺមានទំហំត្រឹមតែ 10,1" តែប៉ុណ្ណោះ។

ឧបករណ៍នេះមានលេខកូដ AT330 ប្រើអង្គគណនី NVIDIA Tegra 3 Quadcore មានភ្ជាប់
ប្រព័ន្ធ​ទទួលសញ្ញាទូរទស្សន៍ ជាមួយនឹងអង់តែន ដែលអាចទាញចេញពីខ្លួនម៉ាស៊ីន។ AT330
មាន​បំពាក់ម៉ាស៊ីនថត 5 megapixel ម៉ាស៊ីនបន្សំបន្ទាប់ 1.3 megapixel ប្រើ SIM សំរាប់ភ្ជាប់
3G,​ Memory SD និងច្រកចេញ HDMI។
Toshiba មិនទាន់ប្រកាសថ្ងៃដាក់លក់ជាផ្លូវការ និងក៏មិនទាន់បង្ហើបឲ្យដឹងពីតំលៃរបស់
ឧបករណ៍នេះឡើយ។



ដោយ៖ មិនា
ប្រភព៖ Techfokus