CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ទទួលទិញយក iPhone, iPad ដែលបានចូលទឹក

បើយោងតាមប្រភពពី Apple Insider, ជាមួយនឹងកម្មវិធី Reuse and Recycling Program គឺ
Apple នឹងទទួលទិញយកវិញ នូវបណ្តាគំរូ iPhone, iPad, MacBook ឬ Mac ដែលត្រូវបានខូច
ដោយសារតែចូលទឹក។ អតិថិជនអាចធ្វើការផ្លាស់ប្តូររាល់ផលិតផលដែលចូលទឹក ដើម្បីទទួល
បាននូវប័ណ្ណទិញបណ្តាផលិតផល និងឧបករណ៍ថ្មីរបស់ Apple។

បើប្រៀបជាមួយបណ្តាម៉ូដែលចាស់ៗ ដែលត្រូវបានលក់ចេញ តំលៃរបស់ម៉ូដែល ដែលត្រូវបាន
ទឹកចូល មិនមានការថយចុះច្រើនណាស់ណានោះទេ។ ជាឧទាហរណ៍ iPhone 5 ចាស់នឹងត្រូវ
បានទទួលទិញ ក្នុងតំលៃ 265 USD ប៉ុន្តែបើសិនជាចូលទឹក នោះតំលៃទទួលទិញនៅត្រឹមចំនួន
235 USD ។ iPad 2 ចាស់ទទួលទិញក្នុងតំលៃ 126 USD បើសិនជាចូលទឹក ទទួលទិញក្នុងតំលៃ
96 USD ។

ទឹកប្រាក់ទាំងអស់ នឹងត្រូវបានផ្តល់ជូនជា "កាតទិញផលិតផល" របស់ Apple។ បច្ចុប្បន្ន កម្មវិធី
នេះត្រូវបានអនុវត្តនៅលើបណ្តាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងនៅប្រទេសចិន តៃវ៉ាន់ ហុង
កុង សាំងហ្គាពួរ ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview

 


Tags: Apple buy iPhone iPad Contaminate water hightech