CamNews

ផលិតផលថ្មី 

អូប៉ាល័រសម្រាប់កុំព្យូទ័ររបស់ SVHouse

អូប៉ាល័រប្រភេទ VS 2621 និង VS 2721បែបថ្មី សម្រាប់កុំព្យូទ័រ ដែលមានគុណភាព និង
សម្លេងច្បាស់ល្អ ត្រូវបាន SVHouse បញ្ចេញជាសាធារណៈ។

អូប៉ាល័រ Altec Lansing VS2621 ត្រូវបានរចនាឡើងដោយភាពទាន់សម័យ ប៉ុន្ដែមិនត្រូវបាន
ផ្លាស់ប្ដូរច្រើនគួរអោយកត់សំគាល់នោះទេ បើធៀបនឹងរូបរាងនៃអូប៉ាល័រសម្រាប់កុំព្យូទ័រ
ទូទៅ។

អូប៉ាល័រ Altec Lansing VS 2621 មានតម្លៃប្រហែល ៧០ដុល្លារ

អូប៉ាល័ររណបខាងស្ដាំមានប៊ូតុងបញ្ជាសម្លេង ទន្ទឹមនឹងនេះ វាក៏មានរន្ធ AUX សម្រាប់ភ្ជាប់
MP3 player​ ។ រីឯប៊ូតុងបិទបើកត្រូវបានដាក់នៅខាងក្រោយ។

ពេលសាកល្បងជាមួយប្រភេទតន្ដ្រីដូចជា Acoustic, Pop, Classical, Rock, Alternative ឬ
Hip-hop ជាដើម នោះ Altec Lansing VS2621 នឹងមានសម្លេងច្បាស់ល្អ។

Altec Lansing VS2621

សម្រាប់ម៉ូដែល VS2721 គឺជាប្រព័ន្ធអូប៉ាល័រ ២.១។ Altec Lansing VS2721 ត្រូវបំពាក់ដោយ
មេដែក ដូច្នេះបើទោះជាដាក់នៅក្បែរអេក្រង់កុំព្យូទ័រក៏មិនមានផលប៉ះពាល់។

Altec Lansing VS 2721

អូប៉ាល័រនេះក៏មានរន្ធ AUX អាចអោយភ្ជាប់ CD player ឬ MP3 player។


Altec Lansing VS2721

លោក Miguel Martin Gomez ដែលជានាយកផ្នែកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន បានអោយ
ដឹងថា ៖ "Altec Lansing VS2721 មានស​ម្លេងពិរោះ និងមានមាឌតូចល្មម ស័ក្ដិសមជាមួយ
នឹងទីកន្លែងតូចចង្អៀត រីឯរចនាបថរបស់វាក៏ស្រស់ស្អាត ទាក់ភ្នែក"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ mbw

Tags: technotechnology