CamNews

ទូរស័ព្ទ 

Windows Phone 8 របស់ Nokia មានឆ្នាំងសាកអត់ខ្សែ, camera PureView

រូបភាព និងព័ត៌មានពីទូរស័ព្ទ Lumia 920 និង 820 ត្រូវបានបង្ហោះឡើងបន្ថែម មួយ
ថ្ងៃមុន
ពិធី Windows Phone ដែលនឹងត្រូវ Nokia ប្រារព្ធឡើងនៅអាមេរិចថ្ងៃទី 5/9
ស្អែកនេះ។

តាមព័ត៌មានដែល The Verge ទើបតែទទួលបាន, Lumia 920 នឹងមានសមត្ថភាពសាកថ្មដោយ
មិនប្រើខ្សែ, មេម៉ូរីក្នុង 32 GB និង camera 8 megapixel ជាមួយបច្ចេកវិទ្យា PureView ផ្តាច់មុខ
របស់ Nokia។ គេហទំព័របច្ចេកវិទ្យានេះក៏បានបញ្ជាក់ថា Windows Phone 8 នេះនឹងបំពាក់ CPU
Dual Core ល្បឿន 1,5 GHz, RAM 1 GB និងអេក្រង់ HD ទំហំ 4,5 inch។

រូបភាព Lumia 920 (លឿង) និង 820 (ក្រហម) បង្ហាញខ្លួនជាមួយឧបករណ៍សាកអត់ខ្សែ

បើទោះជាមានបច្ចេកវិទ្យា PureView ប៉ុន្តែមិនដូច model 808 ប្រើ Symbian Belle ជាមួយកាមេរ៉ា
ថតរូប 41 megapixel ទេ, Lumia 920 នឹងបំពាក់នូវកាមេរ៉ាតែ 8 megapixel ក្នុងពេលដែលកាមេរ៉ា
មុខមានទំហំ 1,3 megapixel។

Lumia 920 (ឆ្វេង) ជាមួយនឹងកាសស្តាប់អត់ខ្សែ និង Lumia 820(ស្តាំ)

នៅថ្ងៃស្អែកនេះ(5/9) Nokia រួមជាមួយ Microsoft នឹងប្រារព្ធពិធីស្តីពី Windows Phone នៅ NewYork
(អាមេរិច)។ បណ្តាគេហទំព័រធំៗបានធ្វើការប៉ាន់ស្មាននៅក្នុងពិធីនេះថា ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំង
ឡង់នឹងធ្វើការដាក់បង្ហាញនូវគំរូទូរស័ព្ទទំនើប Lumiaដំបូងប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8
គឺ Lumia 920 និង 820 មុននឹងដាក់លក់ផលិតផលនេះនៅលើទីផ្សារនៅចុងខែតុលា រឺដើមខែវិច្ឆិកា
ខាងមុខនេះ៕

 

ដោយ៖ សិលា
ប្រភព៖ VE



Tags: Lumia 920 Lumia 820 camera PureView wireless charger nokia smartphone hightech