CamNews

ទូរស័ព្ទ 

Galaxy S4 មានបន្ថែម Version ពណ៌ផ្កាឈូក ស្រស់ស្អាតសំរាប់ មិត្តៗនារី

ពីរបីខែបន្ទាប់ពី Galaxy S4 ត្រូវបានដាក់លក់នៅលើទីផ្សារអន្តរជាតិ Samsung ចាប់ផ្តើមផ្គត់ផ្គង់
ពណ៌ថ្មីៗបន្ថែម ដែលមានពណ៌ស្រស់ស្អាត ដើម្បីទាក់ទាញអតិថិជន ទិញឲ្យកាន់តែច្រើនជាង
មុន។ ជាក់ស្តែង បន្ទាប់ពីបន្ថែមនួវពណ៌ខៀង Arctic នៅលើទីផ្សារប្រទេសអង់គ្លេស កាលពី
សប្តាហ៍មុន ក្រុមហ៊ុនបានបន្ត បង្ហាញណែនាំគំរូ Version ពណ៌ផ្កាឈូក Twilight មួយទៀតនៅ
លើទីផ្សារតៃវ៉ាន់។

រូបសណ្ឋាន Hardware និងការរចនាម៉ូតរបស់ Version ពណ៌ថ្មីនេះ គឺនៅរក្សាដូច Version ដើម
ដដែល ដោយគ្រាន់តែសំបកផ្នែកខាងក្រោយ និងផ្នែកខាងមុខដែលហ៊ុំព័ទ្ធអេក្រង់ ត្រូវបានប្តូរ
ទៅពណ៌ផ្កាឈូក។

Samsung Galaxy S4 បច្ចុប្បន្ន នៅតែកំពុងរក្សាឯត្តទគ្គកម្មស្មាតហ្វូនលក់ដាច់បំផុតក្នុងប្រវត្តិ
សាស្រ្តរបស់ Samsung ជាមួយនឹងការលក់បាន ២០ គ្រឿងក្នុងរយះពេលពីរខែ (ខែឧសភា
និងមិថុនា)។ វាក៏ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនស៊េរីខ្ពស់បំផុតមួយ ក្នុងចំណោមស្មាតហ្វូន
ស៊េរីខ្ពស់មួយចំនួនទៀត ក្នុងពេលបច្ចុប្បន្ននេះ ជាមួយអេក្រង់ 5 inch Full HD, chip 8 core
Exynos Octa 5 ឬ Snapdragon 600 ល្បឿន 1,9 GHz និងកាមេរ៉ាក្រោយ 13 megapixel៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Galaxy S4 Samsung pink version taiwan smartphone samsung hightech