CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

iPad ថ្មីរងពាក្យរិះគន់ថាឡើងកំដៅខ្លាំងនៅពេល ប្រើប្រាស់

ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះដែលឧបករណ៍ iPad ថ្មីរបស់ Apple ត្រូវបានដាក់
លក់ជាផ្លូវការ ហើយក៏ត្រូវបានមជ្ឈដ្ឋានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការវាយតំលៃផលវិជ្ជ
មានចំពោះសមិទ្ធិផលដ៏គួរអោយពេញចិត្តបំផុតនេះ។ ភាគច្រើននៃពួកគេគឺធ្វើការវាយតំលៃ
ខ្ពស់ ក៏ដូចជាបង្ហាញពីការពេញចិត្តរបស់ខ្លួនចំពោះកំរិតគុណភាពអេក្រង់ Retina របស់
ឧបករណ៍នេះតែម្តង ទន្ទឹមនឹងគ្នានោះកំរិតល្បឿនដំណើរការក៏មានល្បឿនលឿនទៀតផង។
ប៉ុន្តែស្របពេលជាមួយគ្នានឹងការវាយតំលៃវិជ្ជមាននោះ ស្រាប់តែមានបញ្ហាមួយបានកើត
ឡើងនិងធ្វើអោយអ្នកប្រើប្រាស់កើតមានអារម្មណ៍ខឹងសម្បារទៅវិញ នោះគឺមានសមិទ្ធិផល
iPad ថ្មីភាគច្រើនត្រូវបានកើនឡើងកំដៅខ្ពស់ខុសពីធម្មតានៅពេលប្រើប្រាស់ ជាពិសេស
ពេលប្រើនៅក្រោមពន្លឺថ្ងៃ។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត មានអ្នកប្រើប្រាស់ជាច្រើនថែមទាំងបានលើកឡើងថា iPad
របស់ពួកគេមានពេលខ្លះគឺបិទលែងដំណើរការដោយស្វ័យប្រវត្តិតែម្តង ហើយថែមទាំងមាន
អមមកជាមួយនូវពាក្យមួយឃ្លាដែលមានន័យថា" iPad ត្រូវការធ្វើអោយត្រជាក់នៅមុនពេល
ប្រើប្រាស់បន្ត" ផងដែរ។ ដោយឡែកនៅលើ Forum មួយចំនួនគេសង្កេតឃើញថា មានអ្នក
ពិភពអ៊ីនធើណែតជាច្រើនថែមទាំងបានប្រលយពាក្យបែបកំប្លែងស្តីពីបញ្ហាដែលកើតមាន
ឡើងចំពោះ iPad ថ្មីនេះទៀតផង ដោយពួកគេបានលើកឡើងថា" តើគួរហៅឈ្មោះ iPad ថ្មី
នេះថាជា iPad Fire ដែររឺទេ?" ។

អ្នកប្រើប្រាស់ម្នាក់បានចែករំលែកពីបញ្ហាដែលកើតមានឡើងនៅលើ iPad ថ្មីរបស់ខ្លួនដោយ
លើកឡើងថា៖ "វាបានប្តូរស្ថានភាពទៅជា �ត្រូវការធ្វើអោយត្រជាក់� គឺនៅបន្ទាប់ពីប្រើប្រាស់
បានជាងមួយម៉ោងក្រោយមក និងវាបានកើតឡើងភ្លាមក្នុងថ្ងៃជាមួយគ្នាដែលគាត់បានទិញ
ពីហាងរបស់ Apple នោះ។ អ្នកប្រើប្រាស់ដដែលបានអោយដឹងទៀតថាក្រោយមកគាត់ក៏
ផ្អាកប្រើប្រាស់មួយរយៈពេលខ្លី ហើយពេលដែលគាត់ចាប់បើកឧបករណ៍ឡើងវិញស្រាប់តែ
ជួបនូវបញ្ហាដដែលនេះទៀតនៅក្រោយពេលប្រើប្រាស់បានប្រមាណជា ៣០ នាទីក្រោយ"។

បច្ចុប្បន្ន Apple មិនទាន់ធ្វើបទអត្ថាធិប្បាយណាមួយរបស់ខ្លួនស្តីពីបញ្ហាដែលកើតមានឡើង
ខាងលើនោះទេ។ ខណៈពេលនោះដែរ ក្រុមអ្នកជំនាញជាច្រើនបានធ្វើការព្យាករណ៍ថាស្ថាន
ភាពឡើងកំដៅខុសពីធម្មតានេះគឺបានកើតឡើងនៅផ្នែកខាងក្រោយភាគខាងក្រោមរបស់
iPad ថ្មីនេះ នោះក៏ព្រោះតែថ្មរបស់ឧបករណ៍ត្រូវដំណើរការយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹង
អេក្រង់ Retina និងប្រព័ន្ធ 4G LTE នេះឯង៕

ដោយសារតែ iPad ថ្មីនេះមិនទាន់មកដល់ប្រទេសកម្ពុជាយើងនៅឡើយ ហេតុដូច្នេះចំពោះ
បញ្ហាដែលបានលើកឡើងខាងលើនោះបា្រកដជាមិនទាន់មានទេចំពោះប្រិយមិត្តអ្នកប្រើ
ប្រាស់។ ដោយឡែកពេលដែលនឹងមកដល់យើងខ្ញុំសង្ឃឹមថាប្រិយមិត្តនឹងអាចជួយផ្តល់មិតិ
លម្អិតជាងនេះ។

ប្រភព៖ Zing.news
ដោយ៖ រស្មី

Tags: electronicipadappletechnologyretinanew ipad