CamNews

ប្លែកៗ 

វិហារចម្លែកទាំង១០

ជាធម្មតាមនុស្សតែងតែបង្កើតនូវរឿងប្លែកៗ សូម្បីតែវិហារសាសនា ក៏មានសង់ប្លែកៗដែរ
ដូចជាទាំង១០ខាងក្រោមនេះជាដើម៖
១. វិហារធ្វើចេញពី LEGO នៅហូឡង់
កាលពីក្មេងអ្នកប្រហែលជាចូលចិត្តលេងសង់ Lego ណាស់ហើយមើលទៅ។ Lego គឺជា
ដុំអិដ្ឋជ័រដែលជារបស់ក្មេងលេងយកមកសង់តំរៀបគ្នា។ តែនៅហូឡង់ឯនោះគេបែជាយក
Lego មកសង់ជាវិហារទៅវិញ! នេះពិតជាចម្លែកមែន! ដោយវិហារនេះមានទីតាំងនៅទីក្រុង
Enschedeប្រទេសហូឡង់។
២. វិហារដំណាំសេរីរាង្គ នៅអ៊ីតាលី
នេះគឺជាវិហារ អ្នកមួយចំនួនប្រហែលជាគិតថានេះជាចំការដំណាំហើយមើលទៅ ការពិតទៅ
វាពិតជាមានរាងដូចចំការដំណាំមែន ព្រោះត្រូវសង់ពីទ្រើងដាំដំណាំវិហារនេះមានទីតាំងឋិត
នៅជាយក្រុង Bergamo ប្រទេសអ៊ីតាលី។
៣. វិហារឆ្អឹង នៅសាធារណៈរដ្ឋឆេក
វិហារ Sedlec Ossuary បើគេមើលពីខាងក្រៅទៅប្រហែលជាគិតថាគ្មានអ្វីអស្ចារ្សនោះទេតែ
ប្រសិនជាបានចូលទៅដល់ខាងក្នុងប្រហែលជាញ៉ាក់សាច់ ព្រឺក្បាលហើយមើលទៅ ព្រោះ
មានបំពាក់គ្រឿងលំអរដែលធ្វើចេញពីឆ្អឹងមនុស្សស្លាប់ ដូចបានឃើញក្នុងរូបខាងលើ ហើយ
វិហារនេះមានលលាក្បាលមនុស្សប្រមាណច្រើនជាង៤០០០០លលា។
៤. វិហារព្រិល នៅអាល្លីម៉ង់
វិហារព្រិលនេះបានកសាងកាលពីឆ្នាំទៅមិញក្នុងព្រៃដោយអ្នកស្រុក Mitterfirmiansreut
ដែលមានទីតាំងជិតនឹងព្រំប្រទល់សាធារណៈរដ្ឋេឆេក។ វិហារនេះជាវិហារមួយដ៏ស្រស់
ស្អាតដោយមានបំពាក់ពន្លឺពណ៌ខៀវដែលត្រូវជាមួយនឹងទីកន្លែង ហើយវិហារនេះត្រូវបាន
គេបើកអោយចូលទស្សនាជាសាធារណៈកាលពីខែធ្នូឆ្នាំទៅមិញ។
៥. វិហាររថក្រោះ នៅហូឡង់
នៅហូឡង់ គឺមានអ្វីដែលប្លែកៗ ហើយវិហាររថក្រោះមួយនេះត្រូវបានកសាងដោយ
សិល្បះករម្នាក់ដែលមានឈ្មោះថា Chris Kuksi វិហារនេះត្រូវបានគេដាក់ជូនទស្សនា
ជារៀងរាល់ថ្ងៃ។
៦. វិហារផ្លាស្ទិចផ្លុំខ្យល់ នៅហូឡង់
គេតែងតែសារើវិហារនេះទុកនៅពេល ដែលគេមិនទាន់ត្រូវការប្រើប្រាស់វិហារនេះ
ហើយនៅពេលដែលត្រូវការប្រើប្រាស់ គេគ្រាន់តែសប់អោយប៉ោងទៅគឺអាចប្រើបាន
ទៅហើយ វិហារនេះមានទំហំ ៥ គុណ ៦ និងមានកំពស់ ៨ ម៉ែត។
៧. វិហារដែលអាចមើលធ្លុះ នៅបែលហ្ស៊ិច
វិហារកញ្ចក់មួយនេះជាស្នាដៃកែឆ្នៃរបស់វិស្វះករPieterjan Gijs និង Arnout Vaerenbergh
ដែលគេបានសង់ឡើងពីកញ្ចក់រៀបជាក្រឡាហើយអាចអោយពន្លឺថ្ងៃជះចួលបានយ៉ាង
ងាយ។
៨. វិហារតូចបំផុតលើលោក នៅ New York
Cross Island Chapel, "The World's Smallest Church," គឺជាវិហារដែលតូចជាងគេលើ
លោកត្រូវគេសង់នៅលើធ្នឹមឈើមួយនៅកណ្ដាលបឹង មានទំហំប្រមាណជាង ២៨.៦៨
ហ្វីតការេ ហើយអាចផ្ទុកអាចារ្យម្នាក់ កូនកំលោះនិងកូនក្រមុំ សម្រាប់ពិធីមង្គលការបាន។
៩. វិហារទូរថភ្លើង នៅរ៉ូស្ស៊ី
មើលទៅវាដូចជាឆ្កួតៗដែល គេយកវិហារ Orthodox ទៅដាក់ក្នុងទូរថភ្លើង តែយ៉ាងណា
វាគឺជាគំនិតឆ្នៃប្រឌិតមួយផងដែរ។
១០. វិហារលើភ្នំដែលវេទនាឡើងជាទីបំផុត នៅ Georgia
វិហារមួយនេះគឺនៅ Georgia សហរដ្ឋអាមរិក សង់នៅលើថ្មភ្នំកំពស់ ១៣០ ហ្វីត។ លោក
អ្នកគិតទៅមើលថាត្រូវឡើងអោយស្រួលតាមរបៀបណា?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ oddee