CamNews

ទូរស័ព្ទ 

Samsung Galaxy S4 mini ត្រូវបានពន្យារពេល បង្ហាញខ្លួន

Galaxy S4 mini ដែលត្រូវបានសន្និដ្ឋានថា នឹងត្រូវបាន Samsung បង្ហាញខ្លួននៅសប្តាហ៍ទី21
ក្នុងឆ្នាំ 2013 នេះ ប៉ុន្តែពេលនេះវាត្រូវបានពន្យារពេលដល់សប្តាហ៍ទី 29 (ចន្លោះថ្ងៃទី 15-21
ខែសីហា) វិញ ដោយមិនដឹងពីមូលហេតុ។

បើតាមគេហទំព័រ Sammobile, S4 mini នឹងមានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ (Black Mist)
និងពណ៌ ស (White Frost)។ Samsung ក៏ចង់ផលិតចេញនូវពីរ Version ផ្សេងគ្នាសំរាប់ S4 mini
ដែលVersion មួយប្រើស៊ីមតែមួយ ហើយ Version មួយទៀតប្រើស៊ីមបានពីរ។ S4 mini មានអេក្រង់
ប្រភេទ qHD 4.3 inch, camera 8MP, WiFi, AGPS, ប្រើ Android 4.2.2 ជាមួយ Interface TouchWiz
Nature UX របស់ Samsung។ Version Galaxy S4 mini ស៊ីមមួយ នឹងបំពាក់ CPU Quad Core រីឯ
S4 mini ស៊ីមពីរ បំពាក់ CPU Dual Core។ ឈ្មោះកូដរបស់ Galaxy S4 mini ស៊ីមមួយគឺ GT-I9190,
Version ស៊ីមពីរគឺ GT-I9192។

Samsung Galaxy S4 mini (ខាងស្តាំដៃ)

S4 mini ក៏នឹងមាន Version មួយទៀតដែល Support Connector LTE ជាមួយឈ្មោះកូដ GT-I9195
ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy S4 Mini samsung smartphone hightech