CamNews

យល់ដឹង 

ភរិយារបស់ Steve Jobs ក្លាយជាស្រ្តីមានទ្រព្យសម្បតិ្ត ច្រើនជាងគេនៅជ្រលង Silicon

លោកស្រី Laurene Powell Jobs ជាអតីតភរិយារបស់លោក Steve Jobs កាលពីពេលថ្មីៗ
នេះត្រូវបានមានវត្តមានជាលើកដំបូងនៅក្នុងបញ្ជីរឈ្មោះមហាសេដ្ឋីពិភពលោក ជាមួយ
ទ្រព្យសម្បតិ្តសរុបចំនួន ៩ ពាន់លានដុល្លាអាមេរិក និងក្លាយជាស្រ្តីដែលមានទ្រព្យសម្បត្តិ
ច្រើនជាងគេនៅក្នុងជ្រលង Silicon ផងដែរ។

ជាមួយទ្រព្យសម្បត្តិចំនួន ៩ ពាន់លានដុល្លានេះ ចំបងគឺជាទ្រព្យសម្បតិ្តដែលគាត់ទទួល
បានពីកេរ្តិ៍មរតកដែលអតីតស្វាមីរបស់លោកស្រីបន្សល់ទុកអោយ គឺលោក Steve Jobs,
លោកស្រី Powell Jobs មានឈ្មោះស្ថិតនៅក្នុងលេខរៀងទី ១០០ នៃតារាងបញ្ជីរឈ្មោះ
បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករបស់ទស្សនាវដី្ត Forbes ដែល
ទើបដែលដាក់បង្ហាញកាលពីពេលថ្មីៗនេះ និងគឺជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេ
លំដាប់លេខរៀងទី ១៣ ក្នុងពិភពលោក។ លោកស្រីក៏គឺជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើន
ជាងគេនៅក្នុងជ្រលង Silicon ទៀតផង។ កាលពីឆ្នាំទៅ ជាមួយទ្រព្យសម្បត្តិចំនួន ៨,៣ពាន់
លានដុល្លាអាមេរិក លោក Steve Jobs មានឈ្មោះស្ថិតនៅក្នុងលំដាប់លេខរៀងទី ១១០
នៃបញ្ជីរឈ្មោះបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករបស់ Forbes ដូចគ្នា។

ទ្រព្យសម្បត្តិរបស់លោកស្រី Powell Jobs ចំបងគឺស្ថិតនៅលើភាគហ៊ុនរបស់ Apple និង Walt
Disney ។ លោក Steve Jobs កាលដែលនៅរស់លោកគឺជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់
Walt Disney ហើយបច្ចុប្បន្ននេះលោកស្រី Powell Jobs ជាអ្នកទទួលមរតកទាំងអស់នោះ។
សព្វថ្ងៃលោកស្រី Powell Jobs មិនស្ថិតនៅក្នុងក្រុមគណៈកម្មការគ្រប់គ្រងរបស់ Apple រឺក៏
Disney នោះឡើយ។

លោកស្រី Powell បានអោយដឹងថា៖ " ប្រាក់កាសចំពោះខ្ញុំគឺគ្រាន់តែជាឧបករណ៍ដើម្បីរស់
ប៉ុណ្ណោះ វាមិនមែនជាចំណែកមួយនៃឆាកជីវិតខ្ញុំនោះឡើយ"។ លោកស្រី Powell កន្លងមក
បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford និងគឺជាអ្នកដែលបានបង្កើត Emerson
Collective ឡើង ដែលគឺជាអង្គភាពមួយផ្តោតលើការធ្វើកំណែទំរង់សង្គម និងរិះរកដំណោះ
ស្រាយជួយដល់បណ្តាសិស្សនិស្សិតក្រីក្រនៅតាមបណ្តាសាលារៀននានានៅក្នុងប្រទេស
អាមេរិក។ លោកស្រីក៏គឺជាអ្នកដែលបានចូលរួមជាមួយសមាគមន៍គ្រប់គ្រងរបស់ New
America Foundation និង Teach for America ផងដែរ។

លោកស្រី Powell បានជួបនឹងលោក Steve Jobs លើកដំបូងនៅកំឡុងខែ តុលាឆ្នាំ ១៩៨៩
នៅឯសាកលវិទ្យាល័យ Stanford ។ ពួកគាត់ទាំងពីរបានរៀបអាពាហិ៍ពិពាហិ៍នៅថ្ងៃទី ១៨
ខែមីនា ឆ្នាំ ១៩៩១ ខណៈពេលដែលលោកស្រីមានអាយុ ២៦ឆ្នាំ និងលោក Steve Jobs
អាយុ ៣៦ឆ្នាំ។

និយាយអំពីភរិយារបស់ខ្លួននៅក្នុងឱកាសពីធីរំលឹកខួបអនុស្សាវរីអាពាហិ៍ពិពាហិ៍លើកទី
២០ឆ្នាំ, លោក Jobs បាននិយាយជាមួយ Isaacson ថាប្រពន្ធរបស់គាត់មិនត្រឹមតែមានរូប
សម្ផស្សស្រស់ស្អាត និងវៃឆ្លាតប៉ុណ្ណោះនោះទេ តែថែមទាំងជាមនុស្សដែលមានសណ្តាន
ចិត្តល្អទៀតផង។ លោក Jobs បាននិយាយថា៖ " Laurene មិនត្រឹមតែត្រូវទ្រាំទ្រនឹងការ
ទាមទារដ៏ច្រើនរបស់ខ្ញុំប៉ុណ្ណោះនោះទេ តែថែមទាំងប្រឈមមុខជាមួយនឹងជំងឺរបស់ខ្ញុំថែម
ទៀត។ ខ្ញុំដឹងថារស់នៅជាមួយខ្ញុំមិនមែនមានតែក្តីរីករាយនោះឡើយ "៕

ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronictechnologysteve jobslaurene powelllaurene powell jobs