CamNews

ទូរស័ព្ទ ផលិតផលថ្មី 

HTC One X Deluxe កំណែមានកំណត់អមជាមួយ កាសស្តាប់ Beats Solo

ថ្វីត្បិតតែទូរស័ព្ទ One X ថ្មីនេះមិនទាន់ត្រូវបានដាក់លក់នៅក្នុងប្រទេសណាមួយនៅឡើយ
ក្នុងពិភពលោកយើងក៏ដោយ​ ប៉ុន្តែផលិតផលថ្មីនេះត្រូវបាន HTC ផលិតឡើងក្នុងបរិមាណ
មានកំណត់ និងមានឈ្មោះថា HTC One X Deluxe Limited Edition ។ សមិទ្ធិផលថ្មីនេះត្រូវ
បានធ្វើការឧទ្ទេសនាមបង្ហាញនៅតៃវ៉ាន់ ដែលជាទីកន្លែងផលិតរបស់ HTC ផ្ទាល់។ One X
Deluxe រួមមាន ទូរស័ព្ទ One X និងកាសសំរាប់ស្តាប់ Beats Solo (បើតាមគេហទំព័ររបស់
Beats អោយដឹងថាកាសស្តាប់នេះមានតំលៃ ១៧៩,៩៥ ដុល្លាអាមេរិកក្នុងមួយគ្រឿង)។
ប្រភពពត៌មានបានអោយដឹងថា កំណែមានចំនួនកំណត់ One X នេះនឹងចាប់ផ្តើមអោយអតិ
ថិជនកក់ទិញមុនចាប់ពីថ្ងៃទី ២០ ខែមីនា នេះតទៅហើយក្នុងតំលៃ ២៤.៩០០ TWD គឺមាន
តំលែប្រហែល ៨៤២ ដុល្លាអាមេរិកក្នុងមួយគ្រឿង។ HTC មិនបានប្រាប់លំអិតបន្ថែមស្តីអំពី
ប្រទេសដែលខ្លួននឹងត្រៀមនាំផលិតផល One X Deluxe នេះទៅដាក់លក់នោះទេ។
ត្រូវបានធ្វើការឧទ្ទេសនាមបង្ហាញនៅឯ MWC ២០១២ , HTC One X លេចធ្លោជាមួយអេក្រង់
ទំហំ ៤,៧ អ៊ីង Super IPS HD, CPU Quad core Nvidia Tegra 3, ១GB RAM, និង Interface
Sense UI 4.0 លើមូលដ្ឋានគ្រឺះប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich ៕



ប្រភព៖ ePrice
ដោយ៖ រស្មី

Tags: electronicsmartphonetechnologyhtcone xbeats soloone x deluxe