CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Sony Xperia Sola ៖ អេក្រង់ ៣,៧អ៊ីង, CPU ១Ghz Dual core

Xperia Sola (MT27i) គឺជាសមាជិកថ្មីបំផុតដែលទើបតែត្រូវបាន Sony ដាក់បញ្ចូលទៅក្នុង
ប្រភេទស្រឡាយ Xperia ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន។ សមិទ្ធិ
ផលនេះប្រើប្រាស់អេក្រង់ទំហំ ៣,៧ អ៊ីងជាមួយ resolution ៨៥៤x ៤៨០ pixel និងមានដំ
ឡើងរួចជាស្រេច Android Gingerbread ដូចគ្នានឹងកំណែមុនៗដែរ។ ហើយចំណុចដែល
ពិសេសបំផុតនៅលើ Xperia Sola នេះមិនមែនស្ថិតនៅលើរូបសណ្ឋាន រឺក៏ការរចនារូបរាង
នោះឡើយ គឺស្ថិតនៅលើបច្ចេកវិទ្យាដំបូងដែលត្រូវបាន Sony Mobile យកមកអនុវត្តន៍នៅ
លើសមិទ្ធិផលរបស់ខ្លួនដែលមានឈ្មោះថា Floating Touch គឺជាបច្ចេកវិទ្យាមួយដែល
អនុញ្ញាតអោយអ្នកប្រើប្រាស់នៅតែអាចប្រើប្រាស់បាន ទាំងការដែលមិនទាន់យកម្រាមដៃ
ទៅប៉ះលើអេក្រង់ក៏ដោយ។


បច្ចេកវិទ្យា Floating Touch នេះក៏អាចចាត់ទុកបានថាគឺជាបច្ចេកវិទ្យា Touch screen ថ្មីបំផុត
មួយទៀតផងដែរ។ នៅពេលដែលចូលទៅកាន់គេហទំព័រណាមួយ អ្នកប្រើប្រាស់អាចប្រើ
ម្រាមដៃរបស់ខ្លួនបន្ថើរលើអេក្រង់ដោយមិនចាំបាច់ដាក់អោយដល់ផ្ទាល់នោះឡើយ ក៏នៅ
តែអាចបញ្ជារបានដូចគ្នា។ Sony Mobile បានអោយដឹងថាពួកគេសង្ឃឹមថានឹងអាចបង្កើត
ឡើងនូវកម្មវិធីថ្មីៗក៏ដូចជាមុខងារជាច្រើនទៀតសំរាប់អ្នកប្រើប្រាស់ទូទៅដោយផ្អែកលើ
បច្ចេកវិទ្យា Floating Touch នេះ។ ដូចគ្នានឹង Xperia S ដែរ, Sola នេះក៏នឹងត្រូវបានដាក់លក់
ដោយមានអមមកជាមួយនូវឧបករណ៍បរិក្ខារបន្ថែមឈ្មោះថា SmartTags ដើម្បីប្រើប្រាស់
ជាមួយមុខងារ NFC របស់ទូរស័ព្ទ។ Sony Mobile នឹងចេញលក់ Xperia Sola នេះនៅក្នុងទ្វីប
អឺរ៉ុបចាប់ពីត្រីមាសទី ២ ខាងមុខនេះជាមួយជំរើសបីគឺ ពណ៌ស ខ្មៅ និង ក្រហម។ រីឯតំលៃ
នៅមិនទាន់ដឹងនៅឡើយ។ ដោយឡែកកំណែ Android ICS និងមានវត្តមានសំរាប់ Sola
នៅក្នុងរដូវវិស្សកាលខាងមុខនេះផងដែរ។










រូបសណ្ឋានលំអិតរបស់ Sony Xperia Sola ៖

  • អេក្រង់ LCD TFT ៣,៧ អ៊ីង resolution ៨៥៤ x ៤៨០ pixel
  • បច្ចេកវិទ្យា Mobile BRAVIA Engine
  • CPU NovaThor ១ Ghz Dual core
  • កាមេរ៉ា ៥ MP ជាមួយ flash LED
  • អាចថតវីដេអូ HD
  • អង្គចងចាំក្នុង ៨GB
  • ប្រព័ន្ធតំណភ្ជាប់ WiFi, Bluetooth, DLNA
  • RAM ៥១២ MB
  • កំរាស់ ៩,៩ មីលីម៉ែត្រ
  • ទំងន់ ១០៧ ក្រាម
  • ថ្មប្រើប្រាស់បានរយៈពេល ៦ម៉ោង ៕
ប្រភព៖ Sony Mobile
ដោយ៖ រស្មី

Tags: electronicsmartphonetechnologysonyxperia sola