CamNews

តារា 

Justin Bieber បែកក្រដាសត្រចៀក ខណៈពេលលេងជ្រមុជទឹកពីលើជ្រលងភ្នំ

 Justin បានបង្ហើបប្រាប់អ្នកគាំទ្រទាំងអស់កាលពីថ្ងៃទី ២៤ កញ្ញាថា៖ គេប្រហែលជាត្រូវទទួល ការវះកាត់ បន្ទាប់ពីបែកក្រដាសត្រចៀក ខណៈពេលលេងជ្រមុជទឹកពីលើជ្រលងភ្នំ។







វេជ្ជបណ្ឌិតនិយាយថា៖ Justin ប្រហែលត្រូវវះកាត់ ដែលអាចនឹងពន្យាពេលដល់គំរោង ការចេញ វីដេអូចំរៀងថ្មី នៅពេលអនាគត។ ជាការពិត ប្រសិនបើ Justin ពិតជាទទួលការវះកាត់មែននោះ តើ Selena Gomez នឹងនៅគាំទ្រ Justin ឆ្លងកាត់ដំណាក់កាលសាកល្បងនេះដែររឺទេ ជាពិសេស ពីព្រោះតែពួកគេទាំងពីរបានគិតគូរពីការរើមកនៅជាមួយគ្នាហើយនោះ។

ប្រភពមួយបានប្រាប់ HollywoodLife.com ជាពិសេសថា៖ Selena និង Justin ពិតជាស៊ីជំរៅ ខ្លាំងណាស់ឥលូវនេះ។ Justin បានស្នើរសុំឲនាង រើមកនៅជាមួយគេ ដែលធ្វើឲ Selena នឹកស្មានមិនដល់ និងរំភើបជាខ្លាំង។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  hollywoodlife 

 


Tags: Justin Bieber Selena Gomez singer