CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Tablet Windows 8 ដំបូងរបស់ Nokia នឹងមាន អេក្រង់ទំហំ ១០ អ៊ីង chip Qualcomm

អគ្គនាយករបស់ Nokia លោក Stephen Elop កាលពីឆ្នាំទៅធ្លាប់បានប្រកាសអោយដឹងម្តង
រួចមកហើយថាក្រុមហ៊ុន Nokia របស់លោកនឹងចូលប្រឡូកក្នុងទីផ្សារឧបករណ៍ Tablet ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយដំណាក់កាលនោះក៏ប្រហែលជានឹងជិតមកដល់ផងដែរ។ យោងតាមប្រភពពត៌មានពី Digitimes បានអោយដឹងថា Nokia នឹងដាក់បង្ហាញវត្តមាន
ឧបករណ៍ tablet ស្រឡាយ Lumia របស់ខ្លួននៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ ហើយសមិទ្ធិ
ផលថ្មីនេះនឹងប្រើប្រាស់អេក្រង់ទំហំ ១០អ៊ីង ដំណើរការដោយ Windows 8 និងប្រើប្រាស់
chip ARM dual core ដែលផលិតដោយក្រុមហ៊ុន Qualcomm។ ហើយបើសំឡឹងមើលពីដំ
ណាក់កាលផលិត chip របស់ Qualcomm គឺប្រាកដណាស់ថា Nokia អាចនឹងប្រើប្រាស់
chip Snapdragon S4 ដែលជា chip ត្រូវបានបំពាក់នៅក្នុងទូរស័ព្ទ HTC One S និងដែលទើប
តែបានដាក់បង្ហាញវត្តមាននៅឯ MWC ២០១២ នាពេលកន្លងមកថ្មីៗនេះ។ Digitimes អោយ
ដឹងបន្ថែមទៀតថាក្រុមហ៊ុន Compal Electronics គឺជាក្រុមហ៊ុនទទួលភារៈកិច្ចក្នុងការផលិត
ឧបករណ៍ tablet សំរាប់ Nokia ។

នេះអាចចាត់ទុកថាគឺជាដំណឹងមួយដ៏គួរអោយទុកចិត្តបំផុតផងដែរ ដោយសារតែកិច្ចសហ
ការគ្នាដ៏ជិតស្និទ្ធរវាង Nokia និង Microsoft នាកំឡុងពេលចុងក្រោយនេះ។ Nokia កំពុងតែ
ទទួលបាននូវជោគជ័យយ៉ាងខ្លាំងជាមួយស្រឡាយសមិទ្ធិផល smartphone Lumia របស់
ខ្លួនដំណើរការដោយ Windows Phone របស់ Microsoft រីឯលោក Stephen Elop ក៏ធ្លាប់និ
យាយថាលោកមានការជក់ចិត្តយ៉ាងខ្លាំងចំពោះ Windows 8 ផងដែរ។

ក្រៅពីក្រុមហ៊ុន Nokia, Dell ក៏គឺជាដៃគូរមួយរបស់ Microsoft ផងដែរដែលនឹងត្រៀមផលិត
នូវឧបករណ៍ tablet ដំណើរការដោយ Windows 8 នេះ ដែលក្រុមហ៊ុននេះនាពេលកន្លងមក
ធ្លាប់បាននិយាយថាខ្លួននឹងដាក់បង្ហាញវត្តមានឧបករណ៍ Tablet ដំណើរការ Windows 8
នេះនៅពេលជាមួយគ្នាដែលប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Microsoft ត្រូវបានដាក់បង្ហាញវត្តមាន
ជាផ្លូវការ។ Dell កន្លងមកក៏ធ្លាប់ធ្វើការផលិតនូវឧបករណ៍ tablet Android ផងដែរជាមួយគំរូ
មួយចំនួនដូចជា Dell Streak 5, Streak 7 ប៉ុន្តែហាក់ដូចជាមិនសូវទទួលបានជោគជ័យប៉ុន្មាន
នោះឡើយ៕

ប្រភព៖ The Verge
ដោយ៖ រស្មី

Tags: electronicnokiatabletmicrosofttechnologywindows 8qualcomm