CamNews

បច្ចេកវិទ្យា 

Microsoft អភិវឌ្ឍន៍កម្មវិធីបកប្រែពីសំលេងនិយាយ ទៅជាភាសាផ្សេង

Microsoft កំពុងតែធ្វើការអភិវឌ្ឍន៍នូវកម្មវិធីមួយដែលមានសមត្ថភាពអាចបកប្រែពីសំលេង
និយាយរបស់លោកអ្នកទៅជាភាសាថ្មីមួយផ្សេងទៀត។ បើយោងតាមការអោយដឹងពីក្រុម
អ្នកស្រាវជ្រាវរបស់ Microsoft ថាកម្មវិធីនេះនឹងដំណើរការដូចទៅនឹងកម្មវិធីបកប្រែធម្មតា
ដែរ គឺអន្តរសញ្ញាណកម្មភាសាដែលលោកអ្នកកំពុងនិយាយ បន្ទាប់មកបកប្រែទៅជាភាសា
"បំណង"(ភាសាដែលលោកអ្នកមានបំណងចង់អោយកម្មវិធីនេះបកប្រែ)។ ចំណុចដែលគួរ
អោយចាប់អារម្មណ៍បំផុតនៃកម្មវិធីនេះ គឺកម្មវិធីនេះអាចបកប្រែបានដូចសំលេងដើមរបស់
ភាសាដែលលោកអ្នកមានបំណងចង់អោយបកប្រែនោះ ដែលមិនមែនជាសំលេងនិយាយ
ដោយស្វ័យប្រវត្តិរបស់កុំព្យូទ័រនោះឡើយ។ កម្មវិធីនេះត្រូវបានគេវាយតំលៃថានឹងផ្តល់អត្ថ
ប្រយោជន៍យ៉ាងច្រើន ជាពិសេសសំរាប់អ្នកទេសចរណ៍ទៅកាន់ប្រទេសក្រៅ ពីព្រោះវានឹង
ធ្វើអោយពួកគេកាន់តែមានភាពងាយស្រួលបំផុតក្នុងការប្រាស្រ័យទាក់ទងជាមួយជនជាតិ
បរទេស។

Microsoft អោយដឹងថាកម្មវិធីនេះនៅត្រូវការរយៈពេលយូរបន្ថែមទៀតដើម្បីធ្វើអោយកាន់តែ
មានភាពប្រសើរឡើងក្នុងការទទួលដឹងសំលេងរបស់អ្នកនិយាយ។ បច្ចុប្បន្នកម្មវិធីនេះអាច
បកប្រែបាន ២៦ភាសាផ្សេងៗគ្នារួមមានដូចជាភាសា អង់គ្លេស ចិន អេស្ប៉ាញ...ជាដើម។
ដោយឡែកចំពោះក្រុមអ្នកអភិវឌ្ឍន៍របស់ Microsoft នៅក្នុងទីក្រុងប៉េកាំប្រទេសចិន ក៏កំពុង
តែធ្វើការស្រាវជា្រវដើម្បីដាក់បន្ថែមសមត្ថភាពទទួលដឹងសំលេងនិយាយទៅអោយកម្មវិធី
នេះបន្ថែមទៀត ដែលជាសមត្ថភាពមួយស្រដៀងគ្នានឹង conversation mode របស់ Google
Translate ៕


ប្រភព៖ Theverge
ដោយ៖ រស្មី

Tags: electronicmicrosofttechnology