CamNews

មិនគួរឲ្យជឿ 

ស្រីស្អាត សម្រស់បាន លក់ការ៉េមនៅផ្សាររាត្រី ធ្វើអោយផ្អើលពិភពអ៊ិនធើណេត ក្រោយបែកធ្លាយវីដេអូរបស់នាង

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ករណីបែកធ្លាយវីដេអូ មិនមែនជាការបែកធ្លាយវីដេអូ រឿងអាស្រូវ ណាមួយរបស់នាងនោះទេ ជាការបែកធ្លាយវីដេអូ ពីរបបជីវិតរស់នៅជាប្រចាំថ្ងៃ ជាមួយនឹងការបំពេញ កាតព្វកិច្ចជាអ្នកលក់ការ៉េម ដ៏ស្រស់ស្អាតម្នាក់ មានសម្រស់ នៅឯផ្សាររាត្រី នាទីក្រុង តៃប៉ិ ប្រទេសតៃ វ៉ាន់ ។

គួរបញ្ជាក់ វីដេអូបែកធ្លាយ អមជាមួយនឹងខ្សែអាថ៍សកម្មភាព ធ្វើការ៉េមនិងសម្រស់ដ៏ស្រស់ស្អាតរបស់ នាងនោះ ពិតជាបានធ្វើអោយពិភពអ៊ិនធើណេតមានការចាប់អារម្មណ៍ជាខ្លាំង    ក្នុង នោះ មតិខមមិន ភាគច្រើនបានលើកឡើងពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង​    ខណៈ  អ្នកមួយចំនួនឯទៀត បានលើក ឡើងថា អាចនឹងមានការធ្វើដំណើរទៅតៃវ៉ាន់ ដើម្បីមានឱកាសភ្លក់រសជាតិ ការ៉េមពិតពីស្រីស្អាតម្នាក់ នេះ ។ 

បើទោះបីជាវីដេអូមើលទៅ នាងប្រៀបបានកំពុងតែធ្វើនំអ្វីម្យ៉ាងនោះ តែជាក់ស្តែង បើតាមសេចក្តីរាយ ការណ៍អ្វីដែលនាងកំពុងតែធ្វើនេះ គឺជាការ៉េមម្យ៉ាង របស់ប្រទេស តៃវ៉ាន់ ក៏ប៉ុន្តែទោះបីជាយ៉ាងណា ក៏ ដោយចុះ បើតាមការកត់សម្គាល់ អ្នករាល់គ្នា គ្រប់ពេលដែលបានទស្សនាវីដេអូ  ច្បាស់ ណាស់ ពិតជា ចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់របស់នាង ជាជាងអ្វីដែលស្នាដៃកំពុងតែធ្វើ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូ ទាំងអស់គ្នា ៖


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង យូធូប


Tags: Taiwan Int news Unt news Breaking news Hot news Asia Asean Ebola