CamNews

រថយន្ត 

Ford បង្ហាញរថយន្ត ម៉ូដែលថ្មី ២ស៊េរី ទំនើប មានរាងខ្ពស់សង្ហា

ទីផ្សាររថយន្ត Ford កំពុងតែវាយប្រហារទីផ្សាររថយន្តនៅបណ្តាប្រទេសជាច្រើនលើពិភពលោក 
ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ក៏ឃើញមានទីផ្សាររថយន្ត Ford កំពុងតែមានការពេញនិយម
យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានបង្ហាញនូវរថយន្ត ម៉ូដែលថ្មី ២ស៊េរី ដ៏ទំនើប ដែលរូប
រាងខ្ពស់ ស្រស់សង្ហាសាកសមបំផុតសម្រាប់ការធ្វើដំណើរ ក្នុងស្ថានភាពផ្លូវនៅកម្ពុជាបច្ចុប្បន្ន។
រថយន្ត Ford  ស៊េរីថ្មី ២ ម៉ូដែល ទី១ គឺ៖  រថយន្ត Ford F-150 Tremor FX2  និង  ទី២ គឺ រថយន្ត
Ford F-150 Tremor FX4 ដែលមានរូបរាងខាងក្រៅ ដូចគ្នាស្ទើរតែទាំងស្រុង ប៉ុន្តែ ដែលខុសគ្នា
នោះ បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុង (ខុសគ្នា នៅខាងផ្នែកខាងក្នុង)។ 

រថយន្ត Ford ទាំង ២ម៉ូដែលនេះ មានកម្លាំងម៉ាស៊ីន ៣,៦ ដូចគ្នា មាន ៦ម៉ាស៊ីន ដូចគ្នា អ្វីដែល
ខុសគ្នា គឺរថយន្ត FX4 មានល្បឿនលឿនជាង រថយន្ត FX2។ មួយវិញទៀត រថយន្ត FX4 មាន
តម្លៃ ៤៦,៣២៥ដុល្លារ និង រថយន្ត
FX2 មានតម្លៃ ៤២,២១០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម


 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend 


Tags: car Ford F-150 Tremor FX2 FX4