CamNews

កុំព្យូទ័រ 

តំលៃ Ultrabook នឹងនៅសល់តែ ៦៩៩ ដុល្លាអាមេរិក

Intel កាលពីពេលថ្មីៗនេះបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងរដូវវិស្សមកាលក្នុងឆ្នាំនេះ តំលៃលក់
របស់បណ្តាសមិទ្ធិផល Ultrabook ថ្មីនឹងធ្លាក់មកសល់ត្រឹមតែ ៦៩៩ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយ
គ្រឿង គឺមានការថយចុះរហូតដល់ ៣០០ ដុល្លាអាមេរិកធៀបជាមួយកំរិតតំលៃដែលបានគ្រោង
ទុកកាលពីដំបូងឡើយ។

Giá ultrabook sẽ chỉ còn 699 USD

 

បច្ចុប្បន្ននេះមានគំរូ ultrabook ចំនួនតិចតួចតែប៉ុណ្ណោះដែលកំពុងដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី
៨០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។ ចំណែក ultrabook ក្រៅពីនោះសុទ្ធសឹងតែមានតំលៃខ្ពស់បំផុត
គឺរហូតដល់ជាង ១ពាន់ដុល្លាអាមេរិកឯណោះ។ Intel បានអោយដឹងថាខ្លួននឹងដាក់បង្ហាញសមិទ្ធិផល
ultrabook ជាមួយតំលៃចាប់ពី ៦៩៩ ដុល្លាអាមេរិកនៅក្នុងរដូវវិស្សមកាលនេះ។

យោងតាមប្រភពពត៌មានរបស់ IDG News អោយដឹងថាមានចំនួនប្រមាណជា ៧៥ គំរូនៃសមិទ្ធិផល
ultrabook ថ្មីកំពុងតែធ្វើការស្រាវជ្រាវនិងត្រៀមដាក់បង្ហាញវត្តមាន ក្នុងនោះរួមមានទាំងសមិទ្ធិផល
កាត់ (មានមុខងារទាំងជា Tablet និង laptop) ផងដែរ, និងទាំងគំរូ laptop ដែលមានអេក្រង់ជា touch
screen ក្នុងទិសដៅស្វែងយល់ពីមុខងារថ្មីៗរបស់ Windows 8 ។

ដំណឹងនេះត្រូវបានលោក Kirk Skaugen អគ្គនាយកប្រតិបត្តិផ្នែក PC របស់ Intel បញ្ជាក់នៅលើទំព័រ
Forum សំរាប់ក្រុមអ្នកស្រាវជ្រាវអភិវឌ្ឍន៍របស់ Intel ។ លោក Kirk ក៏បានអោយដឹងបន្ថែមដែរថារាល់
សមិទ្ធិផល ultrabook ទាំងនោះសុទ្ធតែត្រូវបំពាក់ដោយ Chip ជំនាន់ទី ៣ របស់ Intel គឺ Ivy Bridge
ទាំងអស់ ហើយក៏នឹងត្រួវដាក់បង្ហាញវត្តមាននៅក្នុងទីផ្សារចាប់ពីពេលនេះតទៅរហូតដល់រដូវស្លឹក
ឈើលាស់ឆ្នាំក្រោយនេះ។

គិតចាប់តាំងពីពេលដែល Intel ធ្វើការប្រកាសពីគំរោងធ្វើការអភិវឌ្ឍន៍គំរូសមិទ្ធិផល ultrabook កាល
ពីកំឡុងខែ ឧសភា ឆ្នាំ ២០១១ កន្លងទៅ, រហូតមកដល់ពេលនេះគឺមានចំនួនប្រហែលជា ២១ នៃគំរូ
សមិទ្ធិផល ultrabook ត្រូវបានដាក់លក់ចេញពីក្រុមហ៊ុនផលិតផ្សេងៗគ្នា។ Ultrabook ត្រូវបានគេ
សង្ឃឹមថាជាអនាគតរបស់ laptop ជាមួយនឹងរូបសណ្ឋានខ្លាំងរឹងមាំ ការរចនាមានកំរាស់ស្តើង ទំងន់
ស្រាល និងមានថ្មប្រើប្រាស់បានរយៈពេលយូរជាង ពិសេសគឺមានតំលៃក្រោម ១ពាន់ដុល្លាអាមេរិក
ក្នុងមួយគ្រឿង។ Intel បានធ្វើវិនិយោគប្រហែលជា ៣០០ លានដុល្លាអាមេរិកសំរាប់គំរោងនេះ៕

                                                                                                             ប្រភព៖ CBS
                                                                                                             ដោយ៖ រស្មី


Tags: technologyelectronicultrabooklaptopintelIvy Bridgetablechip