CamNews

ប្លែកៗ 

ប្រកួតរកមនុស្សដែលមានសម្រស់អាក្រក់បំផុតនៅ Colombia


ធ្លាប់តែឃើញគេប្រកួតប្រជែងរកមនុស្សដែលមានសម្រស់ស្រស់ស្អាតតែកាលពីចុងខែកុម្ភះ
កន្លងមកនេះការប្រកួតប្រជែងដ៏សែនចម្លៃកមួយបានប្រារព្ភឡើងនៅទីក្រុង Medellin ប្រទេស
Colombia គឺជាការប្រកួតប្រជែងរើសយកមនុស្សដែលមានមុខមាត់រូបរាងអាក្រក់ជាទីបំផុត
ដែលអោយឈ្មោះថា "Ugly Contest" អ្នកដែលឈ្នះនឹងទទួលបានការថើបពីនារីដ៏សែនស្រស់
ស្អាតព្រមជាមួយនឹងទឹកប្រាក់៥០០ដុល្លាអាមេរិក។ អ្នកអោយពិន្ទុមានដូចជាមន្រ្តីរដ្ឋ អជ្ញា
កណ្ដាលកីឡា និងអ្នកកាសែត ដែលគេដាក់ពិន្ទុទៅលើរូបសម្រស់ដ៏សែនអាក្រក់ ភាពមាន
ទឹកដៃក្នុងការសម្ដែងនិងភាពក្លាហាន។


ចុងក្រោយគេបានរកឃើញស្ដេចនៃសម្រស់អាក្រក់គឺលោក Jesus Hector Gallo អាយុ៤២ឆ្នាំ
លោកបានថ្លៃងផងដែរថាលោកនឹងខំប្រឹងធ្វើអោយសម្រស់របស់លោកកាន់តែអាក្រក់ជាង
នេះទៅទៀតដើម្បីអោយសមនឹងម្កុដរបស់លោក។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ the mask

Tags: contestuglycolombia