CamNews

កីឡា 

យប់មិញ Chelsea បង្រ្កាបក្រុមម្ចាស់ផ្ទះឡើងរាប ត្រឹមពិន្ទុ ៣-១

ព័ត៌មានកីឡា៖ Chelsea បានកំពុងតែពង្រឹងជំហររបស់ខ្លួនកាន់តែរឹងមាំជាងមុនហើយ ក្រោយពីក្រុមបាន​ផ្ដួលម្ចាស់ផ្ទះ កាលពីយប់មិញក្នុង ពហុកីឡរដ្ឋាន  King Power ត្រឹមពិន្ទុ ៣-១ ។ 

ក្រុមជើងខ្លាំងម្ចាស់កាន់កាប់តំណែងកំពូលតារាង Chelsea បានរក្សាទម្រង់លេងរបស់ ខ្លួនបានយ៉ាងល្អប្រសើរ ដោយផ្ដួលក្រុម​ Leicester City កាលពីយប់មិញ ត្រឹមពិន្ទុ ៣-១ ដោយបច្ចេកទេសនៃការរកគ្រាប់​បាល់របស់កីឡាករ Drogba នៅនាទីទី ៤៨ Terry នៅនាទីទី ៧៩ និងចុងក្រោយដោយ ​កីឡាករ​Ramires​ នៅនាទីទី ៨៣ ។ 

ស្ថានភាពក្រុម នៅពេលនេះ Chelsea កំពុងតែមានពិន្ទុខ្ពស់ជាងដល់ទៅ ១៣ ពិន្ទុ ទៅហើយនៅក្នុងតារាង​ ហើយឱកាសនៃឈានទៅដល់គ្រប់គ្រងដំណែងជាម្ចាស់ពានរង្វាន់ ក៏កាន់តែខិតជិតមកដែរ ។ 

Chelsea ទើបតែត្រូវទទួលរងការចំអកពីក្រុមអ្នកគាំទ្ររបស់ Arsenal កាលពីក្រុមទៅលេងនៅ​ទឹកដី​ Emirates ដោយមិនអាចផ្ដួលក្រុម្ចាស់ផ្ទះ បានត្រឹមតែស្មើរការប្រកួតតែប៉ុណ្ណោះ។ ហើយសម្រាប់​ចុង​សប្ដាហ៍នេះក្រុមនឹងធ្វើខ្លួនជាម្ចាស់ផ្ទះចំាទទួល Crystal Palace ក្នុងទឹកដីរបស់ខ្លួន ចំាំមើលថា តើក្រុម​អាច ផ្ដួលភ្ញៀវជើងចាស់ម្នាក់បានដែរឬទេ ? រង់ចាំតាមដានទាំងអស់គ្នា ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea Leicester City