និទាឃរដូវជាពេលវេលាមួយដែលល្អបំផុតដើម្បីសម្រាកជាមួយនឹងពន្លឺព្រអាទិត្យដ៏សែន
ស្រស់ថ្លាក្រោយពេលដែលសំងំនៅក្នុងផ្ទះអស់រយៈពេលជាច្រើនខែអំឡុងពេលរដូវរងារ
មក។ ការចេញទៅបោះជុំរំនានិទាឃរដូវពិតជាមានន័យណាស់សម្រាប់គូរសង្សារ។ ហើយ
ពេលនេះយើងខ្ញុំសូមនាំលោកអ្នកអោយទៅបានស្គាល់កន្លែងដែលសាកសមនឹងចំណាយ
ពេលវេលានិទាឃរដូវរបស់លោកអ្នកចំនួន៧កន្លែងនៅប្រទេសចិន។
១.Shaoxing
![](/FileManager/Articles/mce/2012/3/3/8331-9b144a10-8a99-46d1-97ce-5317654adced.jpg)
Shaoxing គឺជាកន្លែងមួយដែលគួរអោយចង់រស់នៅពិសេសគឺនៅរដូវផ្ការីកនេះឯង ប្រជុំ
ជនតូចមួយនេះគឺជាក្រុងចាស់ដែលសង់នៅលើទឹកហើយមានទន្លេកាត់ផងដែរ ប្រជុំជន
មួយនេះប្រកបដោយស្ពានថ្មជាង៤០០០ដែលសង់ជាផ្លូវ មិនត្រឹមតែប៉ុណ្ណោះតំបន់នេះគឺ
ជាតំបន់ដែលមានខ្យល់មូសុងត្រជាក់ទៀតផង។
២.Luoyang
![](/FileManager/Articles/mce/2012/3/3/8331-cc98afc5-3acb-4d1a-998b-cac4acb608c8.jpg)
Luoyang មានឈ្មោះល្បីក៏ដោយសារតែផ្កាប្រទាលវិលដែលអ្នកស្រុកនេះបានដាំ។ នៅ
ពេលដែរដូវផ្ការឺកមកដល់ស្រុកនេះទាំងមូលពោពេញទៅដោយក្លិនក្រអូបនៃផ្កាប្រទាលវិល
នេះ មិនត្រឹមតែប៉ុណ្ណោះនៅរាល់ថ្ងៃទី១៥ដល់ថ្ងៃទី២៥ខែមេសាអ្នកស្រុកនេះតែងតែប្រារព្ភ
ពិធីបុណ្យផ្កាប្រទាលវិលនេះឡើងដើម្បីជាការកំសាន្ត។
៣.Yangzhou
![](/FileManager/Articles/mce/2012/3/3/8331-51b54386-4b3e-4897-9e43-36e2de4229a2.jpg)
ក្នុងអំឡុងពាក់កណ្ដាលខែមេសាគឺជាវេលាមាសសម្រាប់អ្នកដែលមានបំណងចង់ទៅ
លេង Yangzhou ព្រោះអំឡុងពេលនោះគឺជាពេលដែលផ្កាដែលជានិមិត្តរូបរបស់ក្រុង
គឺផ្កា Qiong Hua កំពុងពេញរឺក។
៤.Wuxi
![](/FileManager/Articles/mce/2012/3/3/8331-18f5ad79-7b54-43af-84b8-f9bfea7b5d86.jpg)
Wuxi ត្រូវបានគេស្គាល់ថាជាទឺក្រុងដែលមានសម្រស់ស្រស់ស្អាតដោយសារទេសភាព
នៃផ្ទៃទឹកបឹង Taihu និងទន្លេ Yangtze ហើយត្រូវបានគេដាក់នាមថា "City of water and
warmth"។
៥.Guilin
![](/FileManager/Articles/mce/2012/3/3/8331-d23b9ac8-4da9-4879-9f66-85a4b5092492.jpg)
Guilin ត្រូវបានគេស្គាល់ថាជាឋានសួគា៍លើផែនដី ជាកន្លែងដែលមានទេសភាពល្អបំផុត
នៅប្រទេសចិន។ រាល់គំនូរល្បីៗរបស់ចិនរាប់ទស្សវត្សមកហើយភាគច្រើនសុទ្ធសឹងតែ
ជាគំនូរដែលគូរចេញពីទេសភាពនៅ Guilin ទាំងអស់។
៦.Hangzhou
![](/FileManager/Articles/mce/2012/3/3/8331-cea69dcb-40ef-49ac-9f3b-a074168847d8.jpg)
Hangzhou ក៏ជាឋានសួគា៍លើផែនដីមួយផងដែរ ដោយទឹកដីនេះមានធម្មជាតិដ៏ស្រស់
ស្អាត។ BBC បានចុះមកផ្ដិតយករូបភាពទេសភាពនៃស្រុកនេះដើម្បីជាឯកសារហើយ
បានដាក់ឈ្មោះស្រុកនេះថា "World of smiles, and the city of happiness"។
៧.Kunming
![](/FileManager/Articles/mce/2012/3/3/8331-4ef2c059-797e-411c-9e5e-41e60004c7f6.jpg)
Kunming ត្រូវបានគេដាក់ឈ្មោះអោយក្រៅថា "City of eternal spring" ដោយសារតែ
ស្រុកនេះមានអាកាសធាតុអំណោយផល និងចំរុះទៅដោយរុក្ខជាតិជាពិសេសគឺផ្កា។
ចុះលោកអ្នកវិញពេញចិត្តចង់ទៅកន្លែងណាដែរ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ relax