CamNews

ប្លែកៗ 

ស្ត្រីមានគភ៌ម្នាក់​កំពុងតែ​ច្រៀង​ខារ៉ាអូខេ​ ស្រាប់តែ​បែក​ទឹកភ្លោះ​សម្រាលកូន

ចិន៖ មានរឿងរ៉ាវប្លែកៗ ជាច្រើនតែងកើតមាន ក្នុងបណ្តាប្រទេស ក្នុងពិភព លោក ដូចជាថ្មីៗ
នេះនៅប្រទេសចិន ស្ត្រីមានគភ៌ម្នាក់ បានចូលរួមកម្មវិធី សប្បាយជាមួយ មិត្តភក្តិនៅបន្ទប់ខារ៉ា
អូខេ មួយកន្លែង ហើយនៅពេលនាង កំពុងស្រែកច្រៀងក៏ស្រាប់តែ បែកទឹកភ្លោះត្រូវបញ្ជូន ទៅ
កាន់មន្ទីរពេទ្យបន្ទាន់ ផងដែរ។

នាង Guan-yin Mai អាយុ២៨ឆ្នាំ បាននិយាយថា ទារកកើតមក មុនកាលកំណត់ព្រោះ នៅសល់
មួយខែទៀត ទើបត្រូវសម្រាល ប៉ុន្តែស្រាប់តែ នាងត្រូវកើតកូនភ្លាមៗ ពេលនេះដោយមិនបាន
ត្រៀម លក្ខណៈជាមុន។

ពេលមានហេតុការណ៍ កើតឡើងដូច្នេះ Guan-yin Mai បានទូរស័ព្ទប្រាប់ស្វាមី របស់នាងឲ្យមក
កន្លែង ខារ៉ាអូខេដែលស្ថិត ក្នុងតំបន់ Wuhan ខេត្ត Hubei ជាបន្ទាន់ ។ Mai ត្រូវបាននាំទៅមន្ទីរ
ពេទ្យ តាមរថយន្តសង្រ្គោះបន្ទាន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange រឿងប្លែកៗ