CamNews

ព័ត៌មានជាតិ 

អាជ្ញាធរអប្សរា ថ្កោលទោស ជាខ្លាំង ចំពោះរូបស្រី ឈរថតអាក្រាតកាយ នៅក្នុងប្រាសាទ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ធ្វើការថ្កោលទោស យ៉ាងខ្លាំងក្លា ជាទីបំផុត ចំពោះរូបភាពអាក្រាត ពាក់កណ្តាល ខ្លួន ស្ត្រីម្នាក់ឈរនៅមុខប្រាសាទ ព្រោះប្រាសចាកផ្ទុយទាំងស្រុង ពីសីលធម៌ និងវប្បធម៌ខ្មែរ។

ការចេញប្រតិកម្មរបស់អាជ្ញាធរជាតិអប្សរានេះ បានធ្វើឡើងបន្ទាប់ពីបានឃើញ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានបង្ហោះរូបភាពស្រ្តីអាក្រាត ជាច្រើនសន្លឹក កាលពីប៉ុន្មានថ្ងៃកន្លងមក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥បានឲ្យដឹងថា ការឈរថតរបស់ស្រ្តីម្នាក់នេះបានធ្វើឲ្យអាប់អោន យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌជាតិ និងកិត្តិយសនារីភេទ ផងដែរ។

អាជ្ញាធរជាតិអប្សរា នឹងធ្វើការស្រាវជ្រាវរកការពិត ព្រមទាំងប្តេជ្ញាអនុវត្តន៍និតីវិធីច្បាប់ តាមគ្រប់ រូបភាព ដើម្បីធ្វើការផ្តន្ទាទោស ចំពោះការប្រព្រឹត្តបែបអាសអាភាស និងខ្វះការពិចារណា។ ម្យ៉ាងវិញទៀតអាជ្ញាធរជាតិអប្សរា ក៏អំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួម ក្នុងការផ្តល់ព័ត៌មានជាតម្រុយ ដែលអាចនាំឲ្យរកឃើញការពិតក្នុងករណីនេះ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP