CamNews

ប្លែកៗ 

បុរសទំងន់ ៨១២ ផោនធ្ងន់បំផុតក្នុងឆ្នាំ ២០១២

គេបានរកឃើញឯកទក្ទកម្មថ្មីនៃបុរសទំងន់យក្សគឺលោក Keith Martin ដែលមានទំងន់
៨១២ ផោន!


បើគិតទៅមនុស្សសម័យនេះច្រើនតែបណ្ដោយខ្លួនអោយខូចរូបរាងដោយសារតែរបស់ញុំាតែមាន
មនុស្សជាច្រើនដែលអាចគ្រប់គ្រងវាបាន យ៉ាងណាមិញក៏មានមួយចំនួនដែរដែលមិនអាចគ្រប់គ្រង
ទម្លាប់អាក្រក់មួយនេះបាន។ វាដូចជាពេលយើងក្រលេកទៅមើលបុរសដែលធាត់ជាងគេបំផុតបាន
ជាប់ឯកទក្ទកម្មក្នុងឆ្នាំ ២០១២ នេះជាដើម។ លោក Keith Martin គឺជាបុរសដែលមានទំងន់រហូតដល់
ទៅ ៨១២ ផោនដែលដំបូងឡើយគាត់គ្រាន់តែជាបុរសម្នាក់រូបរាងសង្ហាម្នាក់តែប៉ុណ្ណោះ។ បុរសជន
ជាតិអង់គ្លេសអាយុ ៤២ ឆ្នាំរូបនេះការពិតទៅគាត់មិនសប្បាយចិត្តនឹងទទួលនាមជាបុរសទំងន់យក្ស
ប្រចាំភពផែនដីនោះទេ ហើយចុះហេតុអីបានជាគាត់ក្លាយជាមានសាច់ទ្រលុកទ្រលន់ហួសស្មាន
បែបនេះទៅវិញ? ចំពោះចម្លើយគឺមិនមានអីច្រើននោះទេគឺថាគាត់តាំងពីក្មេងនៅរាងសង្ហាមកដល់
ពេលនេះគឺញុំា ញុំាហើយញុំាទៀត ញុំាមិនឈប់។

បើនិយាយទៅជីវិតប្រចាំថ្ងៃរបស់គាត់គឺមានតែគេងនៅលើគ្រែព្រោះគាត់មិនអាចទៅណាមកណា
បានហើយនិងការងារទី ២ នោះគឺញុំា ញុំា ញុំា។ ក្នុងមួយថ្ងៃគាត់ត្រូវការ Hot Dog ចំនួន ៨ សម្រាប់
អាហារពេលព្រឹក ហើយគាត់ញុំានំសូកូឡាគ្រប់ប្រភេទជាមួយនឹងនំដទៃទៀតសម្រាប់អាហារថ្ងៃ
ត្រង់ហើយចំពោះអាហារពេលល្ងាចនោះគឺគាត់ត្រូវការសាច់ក្រក់ចំនួន ១៦ ដើមធំៗនិងដំឡូងបារាំង
បំពងមួយខ្ទះធំ ហើយអ្វីៗទាំងនេះគឺគ្រាន់តែគិតជាមធ្យមតែប៉ុណ្ណោះ។ ហើយបើអ្នកមើលរូបរបស់
គាត់ខាងលើនោះគឺថាប្រាប់ទៅចុះថាទទឺងខ្លួនរបស់គាត់គឺប្រហែលជា ៦ ហ្វីតឬក្បែរៗ ២ ម៉ែត្រ។

Martin បានប្រាប់ពីដំណើរដើមទងថាការពិតទៅគឺម្ដាយរបស់គាត់បានលាចាកលោកទៅកាលពី
គាត់មានអាយុ ១៦ ឆ្នាំហើយចាប់ពីពេលនោះមកគាត់មានអារម្មណ៍ថាពិបាកចិត្តរាល់ថ្ងៃហើយក៏
ចាប់ផ្ដើមញុំារហូតដោយមិនមានគិតអ្វីសោះជាហេតុនាំអោយគាត់ក្លាយជាបែបនេះ។


ដោយ៖ Blank
ប្រភពពី៖ Vyperlook