CamNews

កីឡាអន្តរជាតិ 

Real - Man City: 10នាទីចុងក្រោយ ដ៏រញ្ជួយ

នៅក្នុងការប្រកួតជំរុះ Champions League រវាង Real និង Man City កាលពីព្រឹក
ព្រលឹមនេះ
ពិតជាបានធ្វើឲ្យទស្សនិកជនមានការជក់ចិត្តយ៉ាងខ្លាំង ដោយចាប់ពីនាទី
ទី85 ទៅ ក្លឹបទាំង
ពីររកបានគ្រាប់បាល់ដល់ទៅបីគ្រាប់។

ក្រោយពីសំលេងកញ្ចែចាប់ផ្តើមការប្រកួតបានបន្លឺឡើង Real បានចាប់ផ្តើមធ្វើការវាយសំរុក
ជាបន្តបន្ទាប់ ដាក់សំពាធយ៉ាងច្រើនលើអ្នកចាំទី Joe Hart របស់ Man City។ ប៉ុន្តែខ្សែប្រយុទ្ធ
របស់ Real ធ្វើមិនបានល្អពេញ 45នាទីដំបូង។ ទាំង Ronaldo, Di Maria, Higuain និង Khedira
សុទ្ធតែធ្វើឲ្យបាត់បង់ឱកាសរកបានគ្រាប់បាល់ ដ៏គួរឲ្យសោកស្តាយ។

Ronaldo ទាត់បាល់បញ្ចូលទីបានសំរេចនៅនាទីចុងក្រោយ ជួយ Real ទទួលបានជ័យជំនះ

25នាទីដំបូងនៃតង់ទី2 បានសម្តែងឡើងមិនខុសអ្វីពីមុនពេលសំរាកឡើយ។ ការប្រកួតបានពុះ
កញ្ជ្រោលខ្លាំង បន្ទាប់ពី Dzeko រកគ្រាប់បាល់នាំមុខមួយគ្រាប់ឲ្យ Man City បានសំរេចនៅនាទី
ទី69។ ពេលនោះការប្រដេញគ្រាប់បាល់គ្នារបស់ក្លឹបទាំងពីរមានជាបន្តបន្ទាប់ ដោយរកបានគ្រាប់
បាល់ដោយកីឡាករ Marcelo, Kolarov, Benzema និង Ronaldo ។ លទ្ធផលចុងក្រោយនៃការប្រ-
កួត Real បានយកឈ្នះ Man City (3-2)។

វីដេអូ highlight goals រវាង Real vs Man City

លទ្ធផល៖ Real vs Man City (3-2)
រកបានគ្រាប់បាល់ដោយ៖
Real
: Marcelo - 77', Benzema - 87', Ronaldo - 90'
Man City
: Dzeko - 69', Kolarov - 85'
កីឡាករចូលប្រកួត៖

Real: Casilas, Arbeloa, Varane, Pepe, Marcelo, Khedira (Modric 73’), Xabi Alonso, Essien
(Oezil 65’), Di Maria, C.Ronaldo, Higuain (Benzema 73’).

Man City: Hart, Maicon (Zabaletta 74’), Kompany, Nastasic, Clichy, Javi Garcia, Barry,
Y.Toure, Nasri, Silva (Dzeko 63’), Tevez.

ដោយ៖ សិលា
ប្រភព៖ 24h


Tags: real madrid man city champions league football sport