CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

ឧបករណ៍ Tablet របស់ Sony ចេញលក់នៅសិង្ហបុរី នៅថ្ងៃស្អែក

ឧបករណ៍ Tablet អេក្រង់ពីរ Sony Tablet P នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារប្រទេស
សិង្ហបុរីចាប់ពីថ្ងៃស្អែកនេះតទៅហើយក្នុងតំលៃចាប់ពី ៦៧៣ ដុល្លាអាមេរិកឡើងទៅ។


បើយោងតាមការវាយតំលៃរបស់គេហទំព័របច្ចេកវិទ្យា Cnet ទ្វីបអាស៊ី បានអោយដឹងថា
Tablet P របស់ Sony នេះគឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលប្លែកបំផុតនៅក្នុងទី
ផ្សារបច្ចុប្បន្ន។ និងនៅក្រោយពេលបានដាក់លក់អស់រយៈពេលជិតមួយឆ្នាំនូវសមិទ្ធិផល
Tablet S របស់ខ្លួនរួចមក ដោយឡែកនៅថ្ងៃស្អែកនេះ Sony នឹងបន្តធ្វើការដាក់លក់នូវ
សមិទ្ធិផល Tablet P ចំនួនពីរកំណែបន្ថែមទៀតគឺកំណែ Wi-Fi និង 3G ។

Tablet P របស់ Sony នេះត្រូវបានបំពាក់ដោយ Processor ប្រភេទ Tegra 2 ,អេក្រង់ទាំងពីរ
មានទំហំ ៥,៥អ៊ីងនិងមាន resolution ១.០២៤x ៤៨០ pixel ដូចគ្នា មានកាមេរ៉ាចំនួនពីរ។
អង្គចងចាំខាងក្នុងទំហំត្រឹមតែ ៤GB ប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចបន្ថែមឡើងរហូត
ដល់ ៣២GB ផងដែរតាមរយៈរន្ធភ្ចាប់អង្គចងចាំក្រៅ microSD ។

Tablet P នេះក៏អាចដំណើរការបាននូវប្រភេទ game PlayStation មួយចំនួនផងដែរ ប៉ុន្តែជា
ប្រភេទ game ដែលស្រាលប៉ុណ្ណោះ។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញឧបករណ៍នេះដំណើរ
ការដោយប្រព័ន្ធប្រតិបត្តិការ Android 3.2 និងសន្យាថានឹងធ្វើការ Update ឡើង Android 4.0
Ice Cream Sandwich នៅក្នុងត្រីមាសទីមួយនេះផងដែរ៕

ប្រភព៖ Cnet
ដោយ៖ រស្មី

Tags: electronictablettechnologytablet ssony tablettegra 2tablet pandroid 3.2