CamNews

ភ្លើងឆេះព្រៃនៅអេស្បាញ កំពុងរាលដាល ក្នុងតំបន់អឺរ៉ុប

អេស្បាញ៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅក្នុងប្រទេសអេស្បាញ បានបំផ្លាញព្រៃឈើ
អស់ប្រមាណជា ៨០គីឡូម៉ែត្រការ៉េ នៅជុំវិញទីក្រុង Castrocontrigo នៅចំងាយ ៣២០គីឡូ
ម៉ែត្រ នៅទិសពាយព្យទីក្រុង Madrid។

យោងតាមបណ្តាញសារពត៌មាន  news.sky   បានឱ្យដឹងថា   ភ្លើងឆេះព្រៃនៅក្នុងប្រទេស
អេស្បាញ  បានបំផ្លាញព្រៃឈើ  ដីដំាណាំជាច្រើនហិកតារបស់ប្រជាពលរដ្ឋ  ដែលនៅក្នុង
តំបន់នោះ។

ភ្លើងព្រៃនេះ កំពុងតែបន្តឆេះរាលដាល ក្នុងរដ្ឋមួយចំនួនទៀត ក្នុងតំបន់អឺរ៉ុប ដូចជា រដ្ឋ Bosnia
និង Herzegovina៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: DisasterSpain Wildfires Across Europe