CamNews

ទូរស័ព្ទ 

Samsung Galaxy S3 មានបន្ថែម 4ពណ៌ថ្មី ពណ៌ត្នោត,ក្រហម,ខ្មៅ និងប្រផេះ

មិនយូរប៉ុន្មានក្រោយពី AT&T បានដាក់លក់ Version ពណ៌ក្រហមនៃ Samsung Galaxy
S3
និង T-Mobile កំពុងរៀបចំដាក់លក់ Version ពណ៌ខ្មៅ, នៅថ្ងៃនេះ Samsung បានប្រ
កាស
ជាផ្លូវការនូវពណ៌ថ្មីៗរបស់ smartphone ស៊េរីខ្ពស់បំផុតរបស់ខ្លួន។

តាម Samsung បានឲ្យដឹងថា បួនពណ៌ថ្មីទាំងនោះរួមមាន ពណ៌ត្នោត (Amber Brown), ពណ៌ក្រហម
(Garnet Red), ពណ៌ខ្មៅ (Sapphire Black) និងពណ៌ប្រផេះ(Titan Grey)។ បួនពណ៌ថ្មីរបស់ S3 គឺមិន
មានអ្វីខុសប្លែកគ្នាពីលោហធាតុនៃសំបកខាងក្រៅឡើយ គឺ Hyperglaze នៅតែបានប្រើប្រាស់ ស្អាត
ប្លែកភ្នែក។ គួរឲ្យសោកស្តាយ នៅពេលដែល Samsung មិនទាន់ប្រកាសឲ្យដឹងពីពេលវេលាដាក់លក់
នូវ Version ពណ៌ថ្មីៗនេះ និងភាពខុសគ្នាពីតំលៃ(ប្រសិនបើមាន)។ Galaxy S3 ត្រូវបាន Samsung ធ្វើ
ការបង្ហាញណែនាំនៅពិធីផ្ទាល់ខ្លួនមួយកាលពីខែឧសភាកន្លងទៅនេះ ជាមួយនឹងពណ៌តែពីរប៉ុណ្ណោះ
គឺ ពណ៌ស និងពណ៌ខៀវ។

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Galaxy S3 new colors brown black red gray smartphone hightech