CamNews

ទូរស័ព្ទ 

Motorola DEFY XT ជាជម្រើសល្អ

ពេលបច្ចុប្បន្ននេះបើនិយាយពីទូរសព្ទវិញនោះគឺ Android ដែលមានផលិតផល Samsung's
Galaxy SIII និង HTC's 1X។ ប៉ុន្ដែផលិតផលទាំងអស់នេះវាហាក់បីដូចមានតម្លៃថ្លៃគ្រាន់បើ។
​ចុះបើMotorola វិញ! បើនិយាយពីសម្លេង គុណភាព និងតម្លៃវិញ Motorola DEFY XT គឺជា
ផលិតផលមួយដែលជាជម្រើសដ៏ល្អផងដែរ។

ទូរសព្ទ Motorola មួយនេះមានតម្លៃសមល្មម ហើយអាចប្រើប្រាស់បានដូចទូរសព្ទដែលមាន
តម្លៃខ្ពស់មួយចំនួនផងដែរ។  ទូរសព្ទនេះគឺមានទំហំថ្ម ១,៧០០ mAh ដែលអាចប្រើប្រាស់
បាន​ ៩១/2 ម៉ោងក្នុងការនិយាយ។ វាមាន Gingerbread ២.៣ នៃប្រព័ន្ទ OS។  លើសពីនេះ
គឺវាមាន​កាមេរ៉ា ៥ megapixel និងទំហំកញ្ចក់ ៣.៧ inches។
វាគឺជាទូរសព្ទថ្មីយងាយស្រួលប្រើ មានតម្លៃសមរម្យ គឺត្រឹមតែ ៣៩៩ដូល្លារប៉ុណ្ណោះ។


នេះជាវីដេអូក្លីបដែលបង្ហាញពីអត្ថប្រយោជន៍នៃទូរសព្ទនេះ សូមចុចដើម្បីមើល និងស្ដាប់៕


Tags: technology phone motorola