CamNews

ទូរស័ព្ទ 

លេចចេញព័ត៌មានចចាមអារាម ជិតមាន iPhone អេក្រង់ធំ 4,8 inch

កាសែត China Times និងកាសែត Commercial Times (ប្រទេសចិន) ទើបតែបានចុះផ្សាយព័ត៌
មានមួយថា Apple កំពុងស្ថិតក្នុងដំណើរការរៀបចំបង្ហាញខ្លួននូវគំរូ iPhone ថ្មីមួយដែលមានអេ
ក្រង់ទំហំ 4,8 inch មានឈ្មោះថា "iPhone Math"។

តាមរយះព័ត៌មានដែលកាសែតទាំងពីរខាងលើទទួលបាន iPhone Math ថ្មីអាចនឹងធ្វើការបង្ហាញ
ខ្លួននៅខែមិថុនា ខាងមុខនេះ គឺបង្ហាញឆាប់រហ័សជាងរាល់ឆ្នាំ។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍
មួយគឺ iPhone Math លទ្ធភាពច្រើននឹងត្រូវបំពាក់នូវអេក្រង់ទំហំ 4,8 inch, ធំជាងច្រើនបើប្រៀប
ជាមួយអេក្រង់ 4 inch របស់ iPhone 5។ ជាក់ស្តែងទំហំអេក្រង់នេះ វាក្លាយទៅជាធម្មតា គ្មានអ្វី
អស្ចារ្យឡើយ បើប្រៀបធៀបនឹងទំហំអេក្រង់ស្មាតហ្វូនក្រុមហ៊ុនដទៃទៀតដូចជា Samsung, HTC,
Sony ដែលបានបញ្ចេញលក់លើទីផ្សាររួចមកហើយនោះ។
(រូបភាពសិប្បនិម្មិត)
ទន្ទឹមនឹងព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានម្នាក់គឺ លោក Chloe Albanesius របស់គេហទំព័រ
បច្ចេកវិទ្យា PC Magazine ក៏បានអះអាងដដែលៗថា Apple នឹងពង្រីកទំហំអេក្រង់របស់គំរូ iPhone
ជំនាន់បន្ទាប់នេះផងដែរ។ បច្ចុប្បន្ន នៅមិនទាន់មានប្រតិកម្មណាមួយពីខាងក្រុមហ៊ុន Apple ស្តីពី
ព័ត៌មាននេះនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ DT

Tags: iphone big screen 48 inch smartphone apple hightech