CamNews

បច្ចេកវិទ្យា 

HearYoutube ៖ Convert ពី Video នៅលើ YuTube ទៅជា MP3

HearYoutube គឺជាសេវាកម្មថ្មីមួយទៀតសំរាប់ធ្វើការ Convert ដោយផ្ទាល់លើអ៊ីនធើណែត
ផ្តល់ភាពងាយស្រួលបំផុតសំរាប់លោកអ្នកធ្វើការបំលែងរាល់វីដេអូទាំងឡាយដែលនៅលើ
ទំព័រ Youtube.com ទៅជា MP3 ដោយមិនចាំបាច់ដំឡើងកម្មវិធីអ្វីផ្សេងឡើយ។

សេវាកម្មថ្មីនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនិងមិនតំរូវអោយធ្វើការចុះឈ្មោះគណនីអ្វី
នោះឡើយ។ អ្វីដែលលោកអ្នកត្រូវមាននោះគឺ Web browser មានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត
ប៉ុណ្ណោះ។ វីដេអូទាំងឡាយនឹងត្រូវបានបំលែងទៅជា MP3 តែក្នុងរយៈពេលដ៏ខ្លីនិងបន្ទាប់
មកលោកអ្នកនឹងទទួលបាននូវ URL មួយដើម្បីធ្វើការទាញ MP3 មករក្សាទុក។ ហើយជា
ពិសេសជាងនេះទៅទៀតនោះលោកអ្នកក៏អាចអនុវត្តបានដូចគ្នា ដោយផ្ទាល់នៅលើបណ្តា
ឧបករណ៍ដំណើរការលើ Android និង iOS អោយតែមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត រឺក៏ 3G និង
អាចទាញយកមករក្សាទុកក្នុងឧបករណ៍ផងដែរ។

ការបំលែងពី Video ទៅជា MP3 នៅលើ HearYoutube មានភាពងាយស្រួលបំផុត។ រីឯ
Interface របស់ website HearYoutube ក៏ត្រូវបានរចនាឡើងមានលក្ខណៈបែបសាមញ្ញផង
ដែរ ក្នុងនោះមានដូចជាការរាយឈ្មោះនូវ Brower និងប្រព័ន្ធប្រតិបត្តិការដែលទំព័រនេះ
Support ជាមួយ និងផ្នែកខាងក្រោមគឺជាចន្លោះទំនេរសំរាប់អោយលោកអ្នក Paste នូវ URL
វីដេអូនៅលើ Youtube ដែលលោកអ្នកចង់បំលែងនោះ។

លោកអ្នកគ្រាន់តែចូលទៅកាន់ទំព័រ HearYoutube.com រួច Copy នូវ URL របស់វីដេអូនៅលើ
ទំព័រ YuTube ដែលលោកអ្នកចង់បំលែងនោះ (ឧទាហរណ៍៖ ) រួច Paste ចូលទៅក្នុងប្រអប់ Enter the Youtube URL Below នៃ
HearYoutbe បន្ទាប់មកចុចលើពាក្យថា Get Audio!

បន្ទាប់ពីចុចពាក្យថា Get Audio! រួចមកដំណាក់កាលនៃការបំលែងចាប់ដំណើរការ។ បន្ទាប់
ពីបញ្ចប់រួចរាល់ រូបភាពតូចមួយសំរាប់មើលមុន (thumbail) បានបង្ហាញឡើង។ ផ្នែកខាង
ក្រោមគឺជារយៈពេល (រយៈពេលរបស់វីដេអូ) នឹងបង្ហាញវត្តមានឡើងជាមួយគ្នានឹងប៊ូតុង
Download ។ ចុចលើ Download ដើម្បីទាញយក MP3 ដែលទើបតែបំលែងរួចនោះ។


សេវាកម្ម HearYoutube នេះអាចដំណើរការបានជាមួយ Browser ជាច្រើនក្នុងនោះមានដូច
ជា Google Chrome, Firefox, Safari ....ជាដើម។ លោកអ្នកអាចចូលទីនេះដើម្បីទទួលពត៌
មានបន្ថែម ៕ ជូនពរប្រិយមិត្តទទួលបានជោគជ័យ !!!

ប្រភព៖ Addictivetips
ដោយ៖ រស្មី

Tags: electronictechnologyyoutubehearyoutubeconvert youtube videosto mp3 audioconvertor