CamNews

Nokia អបអរសាទរដល់អតិថិជនឈ្នះរង្វាន់ 23 រូប ក្នុងការចាប់រង្វាន់លើកទីមួយក្នុងកម្មវិធី Nokia Festive Season

លោក Manus Jerry នាយកគ្រប់គ្រង Nokia នៅកម្ពុជា បានផ្តល់ការអបអរសាទរដល់
អតិថិជន ឈ្នះរង្វាន់ ក្នុងការចាប់រង្វាន់លើកទីមួយក្នុងកម្មវិធី Nokia Festive Season
រួមមានៈ (ឈ្មោះ​អ្នកឈ្នះរង្វាន់លេខ 1 ដល់ 3) ឈ្នះរង្វាន់ម៉ូតូ Yamaha Fino 2012 ស៊េរីថ្មី
(ឈ្មោះអ្នកឈ្នះរង្វាន់លេខ 1 ដល់ 9) ឈ្នះរង្វាន់ទូរស័ព្ទ Nokia N9 និង (ឈ្មោះអ្នកឈ្នះ
រង្វាន់លេខ 1 ដល់ 15) ឈ្នះរង្វាន់ឧបករណ៍បំពងសំឡេង Nokia 360-degree ។

លោក Manus Jerry នាយកគ្រប់គ្រង Nokia បានថ្លែងថា �កម្មវិធី Happy Festive Season
ដ៏សប្បាយរីករាយរបស់យើង គឺការសម្តែងនូវក្តីដឹងគុណចំពោះការគាំទ្ររបស់ អតិថិជន�។
លោក Jerry បានបន្ថែមថា �មានរដូវកាលពិធីបុណ្យដ៏រីករាយជាច្រើនក្នុង ប្រទេសកម្ពុជា
ដែលជាឱកាសផ្តល់រង្វាន់ដ៏ពិសេសសម្រាប់អតិថិជនជាវទូរស័ព្ទ Nokia ។ ការលើក​ទឹកចិត្ត​
ដ៏កក់ក្តៅរបស់យើង បានផ្តល់ជូនដល់អតិថិជនដែលឈ្នះរង្វាន់ក្នុងការចាប់ រង្វាន់​លើក
ទីមួយ​ដោយជោគជ័យ។ ប៉ុន្តែនៅមានការចាប់រង្វាន់ចំនួនពីរលើកទៀត ដែលជា ឱកាស​
សម្រាប់អតិថិជនជាវទូរស័ព្ទ Nokia ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន�។

កម្មវិធីនេះបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ 2011 ដើម្បីអបអរសាទរដល់រដូវកាលបុណ្យណូអែល
បុណ្យចូលឆ្នាំចិន និងពិធីថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយអតិថិជនអាចទទួលបានប័ណ្ណ
ផ្សងសំណាងមួយសន្លឹក រាល់ពេលជាវទូរស័ព្ទ Nokia ពីហាង Nokia Store និងដេប៉ូ
ចែកចាយស្របច្បាប់របស់ Nokia ។ រង្វាន់ក្នុងកម្មវិធី រួមមានម៉ូតូ Yamaha Fino ចំនួន 10
រង្វាន់ ទូរស័ព្ទ Nokia N9 ចំនួន 20 រង្វាន់ និងឧបករណ៍បំពងសំឡេង Nokia 360-degree
ចំនួន 50 រង្វាន់។

នៅមានរង្វាន់ម៉ូតូចំនួន 7រង្វាន់ ក៏ដូចជារង្វាន់ទូរស័ព្ទNokia N9 ចំនួន 15រង្វាន់ និងឧបករណ៍​បំពងសំឡេង 360-degree ចំនួន 35 រង្វាន់។ ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី 26 ខែ
កុម្ភៈ និងថ្ងៃទី 25 ខែមីនា។
ដោយ៖ Nokia

Tags: nokiaprizewinnerfrestive season