CamNews

មិនគួរឲ្យជឿ 

១ វិនាទី អាចនឹងបាត់បង់ស្មាតហ្វូន iPhone ចូរប្រយ័ត្ន អ្នកប្រើទូរស័ព្ទដៃ iPhone ទាំងអស់គ្នា មានវីដេអូ

ស្ទើរតែមិនគួរអោយជឿ ៖ ចូរមានការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាព ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនរបស់ អ្នក ជាពិសេស សម្រាប់បេក្ខភាពក្រុមមនុស្ស ដែលស្រឡាញ់ ទូរស័ព្ទដៃស្មាត  ហ្វូនរបស់ខ្លួន ។ គួរ បញ្ជាក់ថា ជាមួយនឹងបេក្ខភាពខ្សែអាថ៍វីដេអូ ទើបតែបានចេញផ្សាយ កាល    ពី ពេលថ្មីៗនេះ សរ បញ្ជាក់អោយដឹង ពីយុទ្ធវិធី ងាយស្រួលបំផុត ដែលលោកចោរ    ឆក់ ទូរស័ព្ទ ដៃរបស់អ្នក ក្នុងរយៈ ពេលត្រឹមតែ ១ វិនាទី និងជិះគេចខ្លួនបានយ៉ាងងាយ ។

សេចក្តីរាយការណ៍ ពីទំព័រឡាយឡីក​អោយដឹងថា ក្រុមលោកចោរក៏កំពុងតែផ្តោតជាសំខាន់ទៅលើ ក្រុមមនុស្សដែលកំពុងតែលេងទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួន អំឡុងពេលដែលមានការអង្គុយរង់ចាំ រថយន្តក្រុង នៅតាមស្ថានីយ៍ចំណត ។ មិនចំពោះតែនៅ  ចំណតរ ថយន្តក្រុងតែប៉ុណ្ណោះទេ តែនៅ ក្នុងនោះ នៅតាមបណ្តាសាធារណៈផ្សេងទៀត ក៏ងាយនឹងរងគ្រោះដូចគ្នាដែរ ដូច្នេះ ចូរមិត្តអ្នកអាន មេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់ទើបជាការប្រសើរ ដូចពាក្យ ចាស់ពោលថា ប្រហែសបាត់ ប្រយ័ត្នគង់ ។ ដោយឡែក ទំព័រឡាយឡីក បញ្ជាក់អោយដឹងថា វីដេអូ     ចោរឆក់ទូរស័ព្ទខាងក្រោម នេះគឺបានកើតមានឡើងនៅចក្រភពអង់គ្លេស ក៏ប៉ុន្តែ មិត្តអ្នក  អាន នៅ កម្ពុជាទាំងអស់គ្នា ចូរប្រុង ប្រយ័ត្នដូចគ្នា ពីព្រោះថា សកម្មភាពចោរកម្ម មានសឹងតែពាសពេញសកលលោក ៕


ដោយ ៖ កុសល
ប្រភព ៖ ឡាយឡីក និង យូធូប


Tags: Unt news Viral news Apple iPhone 6 Tim Cook Russia