CamNews

ទូរស័ព្ទ 

ពិសោធអេក្រង់ Lumia 930 ដោយកាំបិតស្រួច (វីដេអូ)

Lumia 930 ត្រូវបានបំពាក់អេក្រង់ 5 inch ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 3
ដែលតាមការអះអាងរបស់ក្រុមហ៊ុនផលិត កញ្ចក់ការពារនេះ អាចទប់ទល់នឹងការប៉ះទង្គិច
ជាមួយកូនសោ ឬកាំបិតចុងស្រួចជាដើម ប៉ុន្ដែ ជាក់ស្ដែង តើវាពិតជារឹងមាំដូចការអះអាងដែរ
ឬអត់?

ដើម្បីពិសោធនូវគុណភាពរបស់កញ្ចក់ Corning Gorilla Glass 3 នៅលើអេក្រង់ របស់ Nokia
Lumia 930 ក្រុមអ្នកជំនាញការ បានប្រើកាំបិតចុងស្រួចមួយ ដើម្បីកោសទៅលើអេក្រង់ ក៏ប៉ុន្ដែ
អេក្រង់ហាក់មិនមានបញ្ហាអ្វីកើតឡើង ហើយកាំបិតនោះ ក៏បានក្លាយជា “ប៊ិកថាច់ស្គ្រីន” គួរឱ្យ
ចាប់អារម្មណ៍។

ពិសេសជាងនេះ នៅពេលអ្នកពិសោធ លេងហ្គេម ចាក់កាប់ផ្លែឈើដ៏ល្បីឈ្មោះ នៅលើទូរស័ព្ទ
ដោយប្រើប្រាស់កាំបិត គេឃើញថា អេក្រង់ នៅតែដំណើរការធម្មតា និងមិនមានស្នាមឆូត ឬ
ស្នាមរលាត់អ្វីមួយសោះឡើយ។

សកម្មភាព និងលទ្ធផលនៃការពិសោធខាងលើនេះ បញ្ជាក់ថា អេក្រង់របស់ Lumia 930  ត្រូវ
បានការពារយ៉ាងល្អបំផុត។ អ្នកប្រើប្រាស់ Lumia 930 អាចស្ងប់ចិត្ត នៅពេលដាក់ស្មាតហ្វូន
នេះ ជាមួយវត្ថុរឹង ស្រួច ដូចជាកូនសោ ។ល។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nokiapoweruser/Youtube