CamNews

ព័ត៌មានបច្ចេកវិទ្យា 

សាំស៊ុង ផ្តល់ជូន កម្មវិធីពិសេស ដល់អតិថិជន

ភ្នំពេញៈ ក្រុមហ៊ុន អេឡិចត្រូនិក Samsung បានរៀបចំកម្មវិធីពិសេស ដោយអនុញ្ញាតឱ្យ អតិថិជន
ឈ្នរង្វាន់ភ្លាមៗនៅរាល់ ចុងសប្តាហ៍ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 31 ខែមីនា 2013 ខាងមុខនេះ។

លោក យិន ឌីណា តំណាងក្រុមហ៊ុន Samsung បានមានប្រសាសន៍ថា “កម្មវិធីនេះ ជាការតបស្នង
ចំពោះអតិថិជន របស់ក្រុមហ៊ុនសាំស៊ុង ដែលនឹងចាប់ផ្តើម នៅរាល់ចុងសប្តាហ៍។ ពួកគាត់នឹងឈ្នះ
រង្វាន់ ជាច្រើន នៅរាល់ការទិញ ផលិតផល អេឡិចត្រូនិក Samsung ពីហាងនាំចូលគ្រឿង អេឡិច
ត្រូនិកធំៗ ដែលនៅជិតនឹង ពួកគាត់”។

លោកបន្តថា “ជាមួយនឹង គុណភាពលំដាប់ថ្នាក់ពិភពលោក នៃផលិតផល អេឡិចត្រូនិក Samsung
អតិថិជនទាំងអស់ នឹងរីករាយ ជាមួយតម្លៃពិសេស និងអាចទទួលបាន នូវវត្ថុអនុស្សាវរីយ៍ ជាច្រើន
ដូចជា កែវ ខ្នើយ សាឡុង និងទូរស័ព្ទដៃ ដ៏ស្រស់ស្អាត ព្រមទាំង សាប៊ូបោកគក់ 3kg ប្រអប់ដាក់ម្ហូប
ភួយ និង វត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត។ សម្រាប់ការដាក់ តាំងបង្ហាញការលក់ជូន ពិសេសនៅ
សប្តាហ៍នេះ គឺនឹងត្រូវធ្វើឡើង នៅសាខាក្រុមហ៊ុន ស៊ុនស៊ីមិចកូ ស្ថិតលើបណ្តោយ ផ្លូវព្រះមុនីវង្ស
ទល់មុខ ក្រសួងព័ត៌មាន។

ជាមួយគ្នានេះ ក្រុមហ៊ុន ក៏មានបង្ហាញ ទូរទស្សន៍ Samsung LED ដែលជាប់ចំណាត់ថ្នាក់លេខ១ លើ
ទីផ្សារ ទូរទស្សន៍ធម្មតា និងទីផ្សារទូរទស្សន៍ LED ជាមួយចំណែកទីផ្សារធំជាងគេ ដែលមាន លក្ខណៈ
ពិសេស ជាច្រើនដូចជា ប្រើអំពូលភ្លើងក្រោយLED សម្រាប់បញ្ចេញរូបភាព ឲ្យភ្លឺច្បាស់ បានល្អជាងគេ
ជួយសន្សំសំចៃភ្លើង យ៉ាងច្រើនបំផុត រហូតដល់ប្រហែល 40ភាគរយ ជាងទូរទស្សន៍ LCD ជាមួយនឹង
ការរចនាម៉ូតយ៉ាងស្តើង ស្អាតទំនើបសាកសម ហាក់ដូចជាគ្រឿងសង្ហារឹម ជួយតាក់តែងផ្ទះ ផងដែរ ។

ជាមួយនឹង កម្មវិធីពិសេសនេះ អតិថិជន អាចរកជាវ ទូរទស្សន៍ទាំងនេះបាន នៅតាមហាងទំនើប លក់
គ្រឿង អេឡិចត្រូនិចធំៗ ទាំងអស់ មាននៅគ្រប់សាខាក្រុមហ៊ុនស៊ុនស៊ីមិចកូ គ្រប់សាខាក្រុមហ៊ុនខេហ្វ័រ
ហាងទំនើបខេធីអេច នៅទល់មុខស្ថានទូតចិន (ផ្លូវម៉ៅសេទុង) និងនៅហាង ទំនើបសាំស៊ុង អេសខេ
អេស ខេត្តបាត់ដំបង ជាដើម៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech samsung