CamNews

ជីវិត និងការងារ 

បណ្តារូបភាព ដែលធ្វើឲ្យរំជួលចិត្ត រង្គើបេះដូង អ្នកទស្សនា

បណ្តារូបភាពពាក់ព័ន្ធជុំវិញ នឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលយើងមើលទៅហាក់ដូចជា ជារឿងសាមញ្ញ
ធម្មតា ប៉ុន្តែវាបែរជាអាច ធ្វើឲ្យបេះដូងអ្នកទស្សនា រំជើបរំជួល មិនតិចនាក់ឡើយ ជាមួយនឹងបណ្តា
រូបភាពខាងក្រោមនេះ ៖

បុរសម្នាក់នៅ Rio de Janeiro បានដោះស្បែកជើងរបស់ខ្លួនកំពុងពាក់ ឲ្យទៅក្មេងស្រីអនាថាពាក់

បុរសពីរនាក់នៅ Norway បានរួមគ្នាជួយសត្វចៀមមួយក្បាល ដែលធ្លាក់ចូលទឹកសមុទ្រ

ហាងមួយបានដាក់ស្លាក ផ្តល់ជូនអាហារមិនគិតថ្លៃដល់ជនអនាថា ចាប់ពីម៉ោង ៣ ដល់ ៥ រសៀល
រៀងរាល់ថ្ងៃសុក្រ

បុរសម្នាក់រស់នៅឥណ្ឌា កំពុងជួយ សត្វឆ្មាជាច្រើនក្បាល ចេញពីទឹកជំនន់ នៅទីក្រុង Cuttack

កូនឆ្មាមួយក្បាល ប៊ិះនឹងស្លាប់ដោយសារឈ្លក់ផ្សែង ក្នុងអគ្គីភ័យមួយ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ
ជួយ និងដាក់អុកស៊ីសែន ជំនួយដង្ហើម

ហើយនេះ គឺជាការជួយសង្គ្រោះ ឆ្មាគួរឲ្យអាណិតមួយក្បាល ផ្សេងទៀត

ក្មេងប្រុសពីរនាក់ កំពុងរួមគ្នាជួយកូនឆ្កែមួយក្បាល ឲ្យរួចផុតពីសេចក្តីស្លាប់ នៃការលង់ទឹកទន្លេ

បុរសម្នាក់បានលោតទឹក ចូលជួយ ឆ្កែអ្នកដំណើរមួយក្បាល ដែលបានធ្លាក់ចូលក្នុងទឹក កំពុងតែមាន
ចរន្តទឹកហូរខ្លាំង

ដោយ៖ សិលា
ប្រភព៖ K14

 

 



Tags: awakening heart pictures lifestyle